ឈាមហូរស្តែងៗ! បុរសម្នាក់ ត្រូវចោរ អារ-ក ប្លន់ម៉ូតូ មិនបានសម្រេច (វីដេអូឃ្លីបនៅខ្មែរ)

 
 


ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក មានលេចចេញនូវ វីដេអូមួយ គួរឲ្យរន្ធត់ និងអាណិត អាសូរមួយ ពាក់ព័ន្ធនឹងករណី បុរសម្នាក់ ត្រូវឈាមស្រោចហូរ ជោកពេញខ្លួន បន្ទាប់ពីត្រូវ ចោរអារ-ក ប្លន់យកម៉ូតូ មិនបានសម្រេច។

បើតាមប្រភពវីដេអូ បានឲ្យដឹងថា បុរសម្នាក់នេះ ទំនងជាអ្នករត់ម៉ូតូឌុប បានដឹកបុរសម្នាក់ផ្សេងទៀត រហូតមកដល់ ចំណុចផ្លូវលំមួយ នាសង្កាត់ ស្វាយប៉ាក ខ័ណ្ឌឬស្សីកែវ ក៏ឈប់ទម្លាក់ភ្ញៀវ ប៉ុន្តែបែរជា ត្រូវភ្ញៀវ យកកំប៉ិតអារ-ក ប៉ុងប៉ងប្លន់យកម៉ូតូ មិនបានសម្រេចទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញ អ្នកលេងហ្វេសប៊ុក មួយចំនួនធំ បានប្រតិកម្មជាខ្លាំង បន្ទាប់ពីមិនមាន កិច្ចអន្តរាគមន៍ ណាមួយពីសំណាក់អាជ្ញាធរ មានសមត្ថកិច្ច ខណៈប្រជាពលរដ្ឋនៅជុំវិញ កន្លែងកើតហេតុវិញ មិនបានធ្វើការ សង្គ្រោះបឋម ក៏ដូចជាប្រញាប់រួសរាន់ ទូរស័ព្ទហៅ រថយន្តសង្គ្រោះបន្ទាន់ ជាដើម។

គួរបញ្ជាក់ផងដែរថា មិនទាន់មានប្រភព ច្បាស់លាស់ណាមួយ ដែលអាចបញ្ជាក់ពី អត្តសញ្ញាណ និងស្ថានភាព ជនរងគ្រោះ នៅឡើយទេ ដោយនៅពេលទទួលបាន ខ្មែរឡូតនឹងជម្រាបជូនតាមក្រោយ៕

វីដេអូ៖


 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ ហ្វេសប៊ុក


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម