យុវជន​​ម្នាក់​​ត្រូវ​រ​ថយន្ត​កុងតឺន័រ​បើក ​បុក​ដាច់ខ្លួន​ជាពីរកំណាត់​គួរ​ឱ្យរន្ធត់

 
 

ខេត្តកំពង់ស្ពឺ ៖ យុវជន២នាក់ ម្នាក់ស្លាប់ដាច់ខ្លួនជាពីរកំណាត់ និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូ ត្រូវរថយន្តកុងតឺន័របុកពីក្រោយ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៦ តុលា ២០១៤ ស្ថិតនៅ ចំណុចភូមិញ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះរិទ្ធ អាយុ២៣ឆ្នាំ ជាកម្មករសំណង់ (ស្លាប់) មានទីលំ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះមិន សាវុន អាយុ២៤ឆ្នាំ (រងរបួស ស្រាល) មាន ស្រុកកំណើត នៅភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយរជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកC125 ស៊េរី២០១៤  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CA 7500 ។

ប្រភពបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូក្នុងទិសដៅពីលិចទៅកើត លុះ មកដល់ចំណុច កើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាក លេខ បានបើកបុក ពីក្រោយយ៉ាង ពេញទំហឹង បណ្តាលឱ្យយុវជនម្នាក់ ដាច់ខ្លួនជាពីរកំណាត់ ចំណែកម្នាក់ទៀតបាន ខ្ទាតចេញពី ម៉ូតូរងរបួសស្រាល ។ ក្រោយពេលកើតហេតុ គេឃើញរថយន្ត កុងតឺន័របានព្យាយាម បើកគេចបាត់ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម