ខ្ខីម៉ូតូប្អូនជីដូនមួយជិះ តែបែជាយក ទៅបញ្ចាំ ត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួនទាំងយប់

 
 

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ច ធ្វើការឃាត់ខ្លួនបាន ក្រោយខ្ចីម៉ូតូរបស់ ប្អូនជីដូនមួយជិះ តែបែរជាយកទៅ ឱ្យមិត្តភក្តិជិះ យកទៅបញ្ចំ ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាល ពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ នៅចំណុចក្រោម ស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ តុលា បុរសសង្ស័យខាងលើ បានមកខ្ចីម៉ូតូ ពីប្អូនជីដួនមួយ របស់គាត់ជិះហើយ ប្អូនជីដូនមួយ ក៏ព្រមឱ្យម៉ូតូជិះ។ ពេលដែលជិះម៉ូតូ ដែលខ្ចីប្អូន ចេញទៅនោះ ហើយក៏បាត់ដំណឹង ស្ងាត់ឈឹង ដែលធ្វើឱ្យបុរស ជាប្អូនជីដូនមួយ មានការព្រួយបារម្ភ ព្រោះថាម៉ូតូ ដែលឱ្យបងជីដូនមួយ ខ្ចីជិះនោះមិនមែន ជាម៉ូតូរបស់គេទេ គឺម៉ូតូដែលគេខ្ចីពី ពូរបស់គេជិះដែរទេ ។ ហើយនៅវេលា ម៉ោង១១យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ក៏លេចឮព័ត៌មាន មកថាជនសង្ស័យ គឺកំពុងនៅក្រោម ស្ពានអាកាស ស្ទឹងមានជ័យ ក៏ប្តឹងប៉ូលិសឱ្យ ឃាត់ខ្លួនតែម្តង ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបាន ឆ្លើយថាម៉ូតូខាងលើ ត្រូវមិត្តភក្តិរបស់គេ ជិះយកទៅ បញ្ចាំបាត់ហើយ តែទោះជាយ៉ាងណា សមត្ថកិច្ច ក៏បាននាំខ្លួន ជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាន ខណ្ឌមានជ័យ ដើម្បីធ្វើកាសាកសួរ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម