ម៉េចបានជា ភាគច្រើនទារក យំនៅពេលយប់ មានតែម្តាយ ដែលក្រោក ទៅមើលអញ្ចឹង?

 
 

បរទេស៖ ជាការពិតណាស់ គ្រប់ឪពុកម្តាយ ដែលទើបតែមានទារក ច្បាស់ជាមាន ការនឿយហត់ យ៉ាងខ្លាំង ក្នុងការ មើលថែរក្សា និង ចិញ្ចឹមបីបាច់ ជាពិសេសគឺនៅពេល ដែលទារកស្រែកយំ នៅពេលយប់ ដែលធ្វើឲ្យ ពួកគាត់ ត្រូវក្រោកទៅមើល តែប្រិយមិត្តមាន ដឹងថា ចំណុចនេះ តើឪពុកឬម្តាយ ដែលជាអ្នក ធ្វើបានល្អជាង?

យោងតាមរបាយការណ៍ បង្ហាញថាម្តាយ ជាអ្នកបំពេញ តួនាទីនេះ ល្អជាងព្រោះ ឪពុកភាគច្រើន តែងតែបន្លំ ឬធ្វើពុតជាគេងលក់ ពេលដែលទារក យំនៅពេលយប់ ទុកឲ្យភរិយា ទៅមើលកូន ជំនួសវិញ។

ដោយផ្អែកលើការ សិក្សាស្រាវជ្រាវ របស់អ្នកវិទ្យាសាស្រ្ត ដែលបានពិសោធន៍ ទៅលើបុរសជា ឪពុកចំនួន ២,០០០នាក់ បានបង្ហាញថា ៤៤% នៃពួកគេភាគច្រើន គឺធ្វើពុតជា គេងលក់ព្រោះតែ មិនចង់ក្រោក ទៅមើលកូនយំ នៅពេលយប់ឡើយ ដោយមានការលើកឡើង ផ្សេងៗគ្នាដូចជា ប្រពន្ធរបស់ពួកគេ នឹងក្រោកទៅមើល ជំនួស, ខ្ជិលព្រោះនឿយហត់ពេក, វាជាវេន របស់ប្រពន្ធ ដែលត្រូវក្រោកមើល កូនពេលយប់, មិនសូវចេះលួងកូន ដូចប្រពន្ធរបស់ខ្លួន ជាដើម។

យ៉ាងណាមិញ Emma Kenny អ្នកជំនាញផ្នែក ចិត្តសាស្រ្តកុមារ បាននិយាយថា “វាជារឿងធម្មតា សម្រាប់ទារកដែល ត្រូវយំនៅពេលយប់ ដូច្នេះឪពុកម្តាយ ទាំង២នាក់ គួរតែកុំ មើលបំណាំគ្នា ចំពោះរឿងមួយនេះ ព្រោះវាអាចក្លាយ ទៅជាជម្លោះមួយផងដែរ នៅពេលណាដែល ភាគីម្ខាងនឿយហត់ ខ្លាំងពេកក្នុងការ មើលថែកូន តែម្នាក់ឯងនោះ”។

សរុបមកវិញ បុរសជាឪពុកភាគច្រើន នៅលើពិភពលោក តែងតែសំងំគេង ឬធ្វើពុតជា គេងលក់ នៅពេលណាដែលទារក យំនៅពេលយប់ តែអាកប្បកិរិយា បែបនេះគួរតែ ប្តូរចេញក៏ព្រោះតែ ដើម្បីជួយសម្រាល បន្ទុកការងារ របស់ភរិយា ហើយម្យ៉ាងវិញទៀត នេះក៏ជាតួនាទី របស់ខ្លួនផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម