ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹក ស្ទឹងតាំងក្រសាំង
ខេត្តកំពង់ធំ ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ អ្នកដាក់មង ប្រទះឃើញ ស្លាប់អណ្ដែតទឹក ក្នុងស្ទឹងតាំងក្រសាំង ស្ថិតនៅចំណុច ខាងក្រោយ ភូមិចំបកជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក បង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីព្រឹក ថ្ងៃទី១៦ តុលា ២០១៤ ។
លោកអនុសេនីយ៏ឯក គៀង វែង មេបញ្ជារការរង កងរាជអាវុធហត្ថ ស្រុកសន្ទុក បានប្រាប់ឲ្យដឹងថា តាមសម្តីរបស់ ប្រជាពលរដ្ឋ និងសាច់ញាតិ ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ឈ្មោះ គៀ វឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់ភូមិ-ឃុំ កើតហេតុខាងលើ បានផឹកស្រា.ស ស្រវឹងជោកជាំ ដើរទ្រេតទ្រោត ពេញផ្លូវ លុះក្រោយមក អ្នកស្រុកក៍មិនដឹងថា ជនរងគ្រោះនេះ ទៅឯណាដែរ ស្រាប់តែគេ ប្រទះឃើញសព អណ្ដែតទឹកស្ទឹង ក៏មានការភ្ញាក់ផ្អើលតែម្តង ។
បន្ទាប់ពីស្រង់សពឡើង មកលើគោករួច សមត្ថកិច្ចបានធ្វើ កោសល្យវិច័យ ឃើញថា ជនរងគ្រោះ ពិតជាស្រវឹងស្រា លង់ទឹកស្លាប់ ពិតប្រាកដមែន ហើយក៍បានប្រគល់សព ឲ្យទៅក្រុមគ្រួសា យកទៅធ្វើបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!