ញ៉ែម សុគន្ធ និង ឌុច លីដា បង្ហាញវត្តមាន នៅលើកញ្ចក់ ទូរទស្សន៍ ថៃ
ភ្នំពេញៈ តារាសម្តែងប្រុសស្រី មានភាពលេចធ្លោ នៅក្នុងរឿងថ្មី ខ្នាតអន្តរជាតិ មានចំណងជើងថា “ស្បែកគង់” គឺលោក ញ៉ែម សុគន្ធ និង កញ្ញា ឌុច លីដា រួមជាមួយក្រុមការងារថ្មីៗនេះ បានបង្ហាញវត្តមាន យ៉ាងស្រស់ប្រិមប្រិយ នៅលើកញ្ចក់ ទូរទស្សន៍ថៃ ប៉ុស្តិ៍ លេខ៧ ជាលើកដំបូង ។
តាមរយៈរូបថតជាច្រើន ដែលតារាស្រីច្រមុះស្រួច ទម្រង់មុខកូនកាត់ អឺរ៉ុប កញ្ញា ឌុច លីដា បង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook ផ្ទាល់របស់នាង កាលពី ថ្ងៃទី១៤ ខែតុលា កន្លងទៅ នេះ បានបង្ហាញឲ្យឃើញថា នាងរួម ជាមួយតារាសម្តែង ក្នុងរឿង “ស្បែកគង់” និងក្រុមការងារ ត្រូវបាន ខាងស្ថានីយទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៧ ទាក់ទងហៅ ទៅសម្ភាសន៍ ដោយផ្ទាល់ នៅប្រទេសថៃ ទាក់ទង និងរឿងខ្នាតអន្តរជាតិ មួយនេះ ព្រោះថាបន្ទាប់ពីរឿងមួយ នេះ ចាក់បញ្ចាំង នៅស្រុកយើងហើយ និងចាក់បញ្ចាំង នៅប្រទេស ថៃបន្តទៀត ។
បើយោងតាមប្រភពពី តារាសម្តែងក្នុងរឿង “ស្បែកគង់” មួយដួងបានលួច បង្ហើបឲ្យដឹង ដោយសុំមិន បញ្ចេញ ឈ្មោះថា ខ្សែភាពយន្ត ខ្នាតធំនេះ នៅពេលចាក់បញ្ចាំង នៅក្នុងស្រុក គឺទទួលបាន ការគាំទ្រច្រើន ។ ទន្ទឹមជាមួយគ្នានោះ សូម្បីតែប្រទេសជិតខាង ក៏មានការចាប់ អារម្មណ៍ដែរ ជាក់ស្តែង ដូចជាប្រទេសថៃជាដើម ។
សម្រាប់មូលហេតុ ដែលតួសំខាន់ ក្នុងរឿងនេះ នាំគ្នាចេញទៅប្រទេសថៃនោះ គឺតបតាមការអញ្ជើញ ពីខាងថៃ និងចូលរួមសម្ពោធ រឿងដែលមាន គម្រោងចាប់ផ្តើមចាក់បញ្ចាំង នៅរោងភាពយន្ត ទីក្រុងបាងកក ជិត១០រោង ស្របពេលជាមួយគ្នា ។ បើមិនមាន ការផ្លាស់ប្តូរទេ រឿងនេះនឹងចាក់បញ្ចាំង នៅថ្ងៃនេះតែម្តង។
បើទោះបីជាយ៉ាងណា គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ទៅតារាសម្តែង ប្រុសស្រីរួម ជាមួយក្រុមការងារ ថតរឿង “ស្បែកគង់”បានទេ ដោយសារតែពេលនេះ ពួកគេ កំពុងតែមានវត្តមាន នៅប្រទេសថៃ ក្នុងការផ្តល់បទសម្ភាសន៍ ឲ្យស្ថានីយទូរទស្សន៍ ព្រមទាំងកំពុងតែសម្ពោធរឿង ចាក់បញ្ចាំង នៅរោងកុនប្រទេសថៃ ផងដែរ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!