ណាំ ប៊ុណ្ណារ័ត្ន ទម្លាយ មូលហេតុ រើបង្វេច ចេញពី ថោន ចូល អឹម វិញ

 
 

ភ្នំពេញ៖ តារាច្រៀង និងជាអ្នកនិពន្ធបទភ្លេង ដ៏ល្បីឈ្មោះ របស់ផលិតកម្ម ថោន លោក ណាំ ប៊ុណ្ណារ័ត្ន ថ្មីៗនេះ ស្រាប់តែលេចធ្លាយព័ត៌មាន ដ៏រសើបមកថា តារាប្រុសមាឌធំខ្ពស់សង្ហារូបនេះ បានវេចបង្វេច ចាកចេញ ពីផលិតកម្ម ថោន ចូលទៅជ្រកក្រោម ដំបូលផលិតកម្មចាស់ M ជាថ្មីឡើងវិញ ស្របពេល មានដំណឹងថា លោកមានការអាក់អន់ ស្រពន់ចិត្ត ជាមួយផលិតកម្ម ថោន រឿងមិនសូវ មានបទចម្រៀង ចេញលើទីផ្សារ។

ផ្អែកតាមប្រភពមួយចំនួន បានលើកឡើងថា កត្តាដែលនាំឲ្យតារាចម្រៀងប្រុស របស់ផលិតកម្ម ថោន លោក ណាំ ប៊ុណ្ណារ័ត្ន សម្រេចចិត្តដើរចេញ ពីផលិតកម្មថោន ចូលទៅជ្រកក្រោមដំបូលផលិតកម្ម M វិញ គឺបណ្តាលមកពីតារារូបនេះ មានការអន់ចិត្ត និងផលិតកម្ម ព្រោះរឿងមិនសូវ ចេញចរាចរបទចម្រៀង ជិតមួយឆ្នាំចុងក្រោយនេះ ។ ក្នុងនោះដែរ គេក៏សង្កេតឃើញថា បទចម្រៀងរបស់លោក ហាក់មាន ភាពរង្វើល ក្នុងអំឡុងចុងឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៤នេះ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤នេះ តារា ចម្រៀង ប្រុសសម្តីស្រាល លោក ណាំ ប៊ុណ្ណារ័ត្ន បានប្រាប់ទាំងសម្តី រួសរាយថា លោកពិតជា បានដើរចេញ ពីផលិតកម្មថោនមែន ប៉ុន្តែការសម្រេចចិត្ត ដើរចេញនេះ គឺពុំមានបញ្ហា ឬរឿងអ្វីធំដុំ ជាមួយផលិតកម្ម ឡើយ ពោលគឺដោយសារ លោកជាប់រវល់ និងអាជីវកម្មរកស៊ីខាងក្រៅ ផ្ទាល់ខ្លួន បូករួម នឹងការងារនៅក្រសួង។ ម្យ៉ាងលោកគ្មាន ពេលច្រើនសម្រាប់ការនិពន្ធបទចម្រៀង ដូច្នេះទើបសុំ ខាងផលិតកម្មលាឈប់ ដើម្បីទៅមើលការងារផ្ទាល់ខ្លួន រួចឆ្លៀតឱកាសច្រៀងមួយមុខ តែប៉ុណ្ណោះ។

លោក ណាំ ប៊ុណ្ណារ័ត្ន និយាយ "បាទ បង! ខ្ញុំអត់មានរឿងអីទេ ជាមួយផលិតកម្ម ការដែលឈប់នេះ ដោយសារខ្ញុំ អត់មានពេល ធ្វើភ្លេងព្រោះ មានអាជីពផ្ទាល់ខ្លួន ត្រូវមើលការខុសត្រូវ ។សព្វថ្ងៃខ្ញុំកំពុង សាងសង់ផ្ទះជួល នៅម្តុំទួលសង្កែ។ ខ្ញុំសុំឈប់ ដោយសន្តិវិធី និងមកដល់ពេលនេះ បានប្រហែល ជាងកន្លះឆ្នាំ មកហើយ គឺចាប់តាំងពីត្រឡប់ មកពីការសម្តែង និងច្រៀង នៅសហរដ្ឋ អាម៉េរិកវិញម្ល៉េះ.!"។

តារាចម្រៀងលោក ណាំ ប៊ុណ្ណារ័ត្ន បានបន្តថា និយាយរួមទៅ លោកមិនចង់និពន្ធបទភ្លេងផង និង ច្រៀងផង នោះទេ គឺធ្វើតែតារាចម្រៀង តែមួយមុខគត់ នៅពេលនេះ ។ ហេតុនេះទើបលោក សម្រេច ចេញពីថោន ចូលទៅផលិតកម្មចាស់ M វិញ។ ចំណែករឿងគេថា លោកមានបញ្ហាជា មួយខាងផលិតកម្ម ថោននោះ គឺពុំមានឡើយ។

ជាមួយគ្នានេះ អតីតតារាចម្រៀងថោន លោក ណាំ ប៊ុណ្ណារ័ត្ន ក៏បានបញ្ជាក់ថា បច្ចុប្បន្នបទ ចម្រៀងរបស់ លោក ចំនួន៨បទនៅ M កំពុងត្រៀម ដាក់លក់លើទីផ្សារហើយ ក្នុងនោះមាន ៣បទ ដូចជាបទ "លួចស្នេហ៍ ក្បែរបងផ្ទះ, កុំស្អប់មិត្តបងជាខ្ទើយ" និងបទ "ក្រោយពេល អស់សិទ្ធិពីសង្សារ" ដែលលោកសង្ឃឹមថា នឹងទទួលបានការ គាំទ្រពីសំណាក់មហាជន បន្ទាប់ពីចរាចរ លក់លើទីផ្សារ នៅថ្ងៃទី១៨ ខែតុលាខាងមុខឆាប់ៗនេះ ។

ទន្ទឹមនឹងគ្នានេះ លោកក៏បានថ្លែងអំណរគុណ ដល់ទស្សនិកជន ដែលធ្លាប់បានគាំទ្រ និង នៅបន្តគាំទ្រ លោកដដែល៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម