Hyoyeon នៃ SNSD ត្រូវគេរាយការណ៍ថា បានវាយបុរសម្នាក់ទ្រោម
សមាជិក Girls’ Generation គឺ Hyoyeon ត្រូវបានបណ្ដាញសារព័ត៌មានរាយការណ៍ថា ត្រូវបានបុរសម្នាក់ប្ដឹងពីបទប្រើប្រាស់ហិង្សា។
តាមប្រភពដដែលនិយាយថា នៅថ្ងៃទី ១ មេសាដែលទើបតែកន្លងទៅថ្មីៗនេះ Hyoyeon និងមិត្តភ័ក្ដិប្រុសម្នាក់បានទៅលេងផ្ទះមិត្តភ័ក្ដិម្នាក់ទៀត។ ក្រោយពេលនិយាយលេងជ្រុលហួសហេតុពេក Hyoyeon បានវាយរបៀបលេងសើចចំភ្នែកបុរសជាមិត្ត ធ្វើឲ្យបុរសនោះខឹងហើយក្រោយមកបានទៅប្ដឹងប៉ូលិស។
ក្រោយការផ្សាយព័ត៌មាននោះ ផលិតកម្ម SM Entertainment បានចេញសេចក្ដីប្រកាសនៅថ្ងៃទី ២ មេសាម្សិលមិញថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការផ្សាយព័ត៌មានគ្មានមូលដ្ឋានបង្ខូចកេរ្តិ៍ឈ្មោះក្រុមចម្រៀងរបស់ខ្លួន។
តាមការបញ្ជាក់មួយទៀតឲ្យដឹងថា ការផ្សាយព័ត៌មានខាងលើទំនងកើតចេញពីការប្រឌិតសម្រាប់លេងសើចនៅថ្ងៃ April Fools ប៉ុណ្ណោះ។
April Fools គឺជាថ្ងៃឈប់សម្រាកមិនផ្លូវការនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបចំថ្ងៃទី ១ មេសា។ នៅថ្ងៃនេះមនុស្សម្នាអាចនាំគ្នាប្រឌិតរឿងនានាឡើងដើម្បីបោកបញ្ឆោតមិត្តភ័ក្ដិឲ្យជឿជាក់ តែតាមពិតនោះជាការលេងសើចប៉ុណ្ណោះ៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!