ស្រ្តីម្នាក់ ចាកចោលប្តីច្រើនឆ្នាំ ត្រូវគេ បង្ខំឲ្យរួមរ័ក្ស ជាមួយនឹងសាកសពប្តី មុនពេលបញ្ចុះសព

 
 

ហ្ស៊ីមបាវេ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សមាគមន៏មួយ មានឈ្មោះថា Nemangwe បានធ្វើឲ្យ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីបានបង្ខំឲ្យ ស្ត្រីម្នាក់ រួមរ័ក្សជាមួយនឹង សាកសពប្តី មុនធ្វើការបញ្ចុះសព ប្តីរបស់នាង។ ស្ត្រីដែលត្រូវគេបង្ខំ ឲ្យរួមរ័ក្សជាមួយនឹង សាកសពប្តីនោះ មានឈ្មោះថា Sarah Simirayi រស់នៅក្នុងស្រុក Svisvi នៃប្រទេសហ្ស៊ីមបាវេ (Zimbabwe)។

ប្រភពដដែល បានឲ្យដឹងទៀតថា នាង Sarah បានចាកចោលប្តី អស់រយៈពេលប្រមាណជា ២ឆ្នាំមកហើយ និងបានវិលត្រលប់មក ស្រុកកំណើតវិញ ជាមួយនឹង មិត្តប្រុសថ្មីម្នាក់ទៀត។ ជាមួយគ្នានេះដែរ ប្តីរបស់នាង ដែលមានវ័យ៦៨ឆ្នាំទៅហើយ បានទទួលរង សម្ពាធយ៉ាងខ្លាំង ដោយសារតែ ការបាត់បង់មនុស្សជាទីស្រលាញ់ ហើយក៏បានស្លាប់ បន្ទាប់ពីនាង Sarah ត្រលប់មកវិញ បានប្រហែល ៣សប្តាហ៏។

ទោះបីជាយ៉ាងណាក៏ដោយ លោក Nunurayi Musamo អតីតទាហាន នៅក្នុងរដ្ឋ Rhodesia នៃប្រទេសហ្ស៊ីមបាវេ ដែលជាប្តី របស់នាង Sarah បានបន្សល់ទុក នូវសំបុត្រមួយច្បាប់ ដែលសំបុត្រនោះ មានអត្ថន័យថា «គាត់ស្លាប់ដោយសារតែ ការនឹកដល់ប្រពន្ធ ជាទីស្រលាញ់ របស់គាត់ ហើយគាត់ចង់រួមរ័ក្ស ជាមួយនាង មុនពេលគេបញ្ចុះសពគាត់»។

យ៉ាងណាមិញ អត្ថន័យសំបុត្រ ដ៏គួរឲ្យភ័យខ្លាចនេះ ត្រូវបាននាំទៅដល់ត្រចៀក របស់នាង Sarah ខណៈនាងប្រកែក មិនព្រមធ្វើឡើយ ប៉ុន្តែនៅទីបញ្ចប់ នាងនៅតែយល់ព្រមដដែល។

បើតាមសម្តី របស់សាច់ញាតិសាកសព បាននិយាយថា បន្ទាប់ពីពួកគេ បើកគំរបក្តាមឈូស នាង Sarah ក៏ចាប់ផ្តើមរួមរ័ក្ស ជាមួយនឹង សាកសពប្តីនាង ខណៈសាច់ញាតិសព ជាច្រើននាក់ទៀត កំពុងតែស្រែកយំ យ៉ាងខ្លាំង នៅក្នុងពិធីបញ្ចុះសពនោះ។ ពួកគេបានអះអាង បន្ថែមទៀតថា ប្រដាប់ភេទរបស់សាកសព ក៏បានឡើងត្រង់ផងដែរ នៅពេលរួមរ័ក្ស ដែលនេះគឺជារឿង ដ៏ចម្លែកមួយ៕

ប្រភព ៖ បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម