ម៉ោង៣រសៀលនេះ សមត្ថកិច្ចបញ្ជូន​ជនសង្ស័យ​រំលោភសម្លាប់នារី​ជាសង្សារទៅតុលាការ (ជនសង្ស័យ ថាមិនបានសម្លាប់ គ្រាន់តែរំលោភ)

 
 

រាជធានីភ្នំពេញ ៖ ជនសង្ស័យរំលោភសម្លាប់ នារីជាសង្សាររួច នំាយកទៅទម្លាក់ចោល នៅក្នុងទន្លេ មុខសាលាបឋមសិក្សា ជ្រោយចង្វានោះ ត្រូវសមត្ថកិច្ច បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ នៅម៉ោង៣រសៀល ថ្ងៃទី១៦ តុលា ២០១៤នេះ ដើម្បីចោទប្រកាន់ និងចាត់ការ តាមនីតិវិធីច្បាប់ ។

រឿង ឃាតករ សម្លាប់ និស្សិតស្រី វ៉ាន់ដា ដែលជាសង្សារ របស់ខ្លួន នៅមិនទាន់ឆ្លើយសារភាព ខណៈប៉ូលីស មាន ភស្ដុតាងមួយចំនួន (វីដេអូ)

ជនសង្ស័យឈ្មោះ ហុង កាលីឌីន អាយុ២៧ឆ្នាំ ទើបប្រឡងជាប់ក្របខណ្ឌ នគរបាលជាតិ មានទីលំនៅ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានត្រូវសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី១៣ តុលា នៅក្នុងហាងកាហ្វេយីហោ ដាលីន ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ 

នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យ បានបដិសេធថា ខ្លួនមិនបានសម្លាប់ នារីជាសង្សារ ឈ្មោះ សុង ដាវី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានវ៉ាន់ដា គណនេយ្យនោះទេ ប៉ុន្តែបាននិយាយថា ខ្លួនពិតជាបាននំានាង ទៅផ្ទះ និងរំលោភមែន ។

ជនសង្ស័យ ហុង កាលីឌីន បាននិយាយទៀតថា នារីជាសង្សារខ្លួននេះ មានមិត្តប្រុសច្រើនណាស់ មិនដឹងថា អ្នកណាជាអ្នកសម្លាប់ នាងនោះទេ៕

ជនសង្ស័យ

នារីរងគ្រោះ



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម