បាត់កងដៃ និងក្រវិល រៀបចំអន្ទាក់ យកដុល្លារ ទៅដាក់កន្លែងបាត់ លេចមុខចោរ មកលួច
ភ្នំពេញ៖ បុរសម្នាក់រកស៊ីលក់ដូរ ដោយ សារតែបាត់ កងដៃនិង ក្រវិល មិនដឹងមុខ ក៏រៀបចំអន្ទាក់ យកលុយដុល្លារ២០០ ដាក់ កន្លែងដែលបាត់ រួចបំពាក់ កាមេរ៉ាសុវត្ថិភាព ស្រាប់តែលេចមុខ ជនសង្ស័យម្នាក់ មកលួច លុយដុល្លារនេះ ក៏ក្របួច បានតែម្ដង ។
ហេតុការណ៍ចោរលួច ទ្រព្យសម្បត្ដិខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤នេះ ស្ថិតនៅ ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
មន្ដ្រីនគរបាល ប៉ុស្ដិ៍កន្ទោក បានឱ្យដឹងថា ជនសង្ស័យដែល ត្រូវចាប់ខ្លួនខាង លើនេះឈ្មោះ គង់ ធារ៉ា អាយុ១៨ឆ្នាំ មុខរបរនិង ទីកន្លែងស្នាក់នៅ មិនពិតប្រាកដ ហើយមានស្រុកកំណើត នៅឃុំកំពង់អម្ពិល ស្រុកពារាំង ខេត្ដព្រៃវែង ដោយឡែកជន រងគ្រោះវិញ ឈ្មោះ មិន សុផល ហៅកាយ អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ។
បើតាមសមត្ថកិច្ច ក្រោយពីបាត់កងដៃ និងក្រវិល រួចមក ជនរងគ្រោះបានរៀបចំ អន្ទាក់ ដោយយក លុយ ចំនួន ២០០ ដុល្លារ ដាក់នៅកន្លែងបាត់ ដោយបំពាក់កាមេរ៉ា សុវត្ថិភាព ស្រាប់តែនៅ វេលាម៉ោងកើតហេតុ ក៏លេចមុខ ជនសង្ស័យ រូបនេះ ចូលមកលួច ម្ដងទៀត ធ្វើឱ្យជនរងគ្រោះ ដឹងទាន់ស្រែកឆោឡោ ហើយពេលនោះ ជនល្មើស បានរត់គេចខ្លួន រហូតដល់ចំណុច ទួលសេះស្លាប់ ក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ឡោមព័ទ្ធចាប់ បានតែម្ដង ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួននៅប៉ុស្ដិ៍នគរបាល សង្កាត់កន្ទោក ដើម្បី បញ្ជូនទៅកាន់ អធិការដ្ឋាន នគរបាលខណ្ឌ ពោធិ៍សែនជ័យ ចាត់ការបន្ដ តាមផ្លូវច្បាប់ ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!