ស្រីនិងស្រីស្រឡាញ់ភេទដូចគ្នា ផ្ទុះ ជម្លោះចាប់ច្របាច់.កស្រីស្នេហ៍បង្កការភ្ញាក់ផ្អើលទាំងយប់
រាជធានីភ្នំពេញ ៖ ស្រី និងស្រីជាគូស្នេហ៍ស្រឡាញ់គ្នាមួយគូ បានណាត់ជួបគ្នាសាសង មួយសន្ទុះមិន ដឹងមានរឿងអី ក៏ចាប់ច្របាច់.កគ្នា ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង២០នាទី យប់ ថ្ងៃទី១៥ តុលា ២០១៤ ស្ថិតមុខអង្គភាពអន្តរាគមន៍ខាង ក្រោយស្ថានទូតវៀតណាម តាមផ្លូវលេខ ៣២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពបានឱ្យដឹងថា ស្រីដែលតែងខ្លួនធ្វើជាប្រុសមានឈ្មោះខៀវ ដារ៉ែន ហៅទុយ អាយុ២៧ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៨ ផ្លូវលេខ៥ បុរីប៉េងហួតបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ និងម្នាក់ទៀតជា ស្រីស្នេហ៍មាន ឈ្មោះច័ន្ទ ស្រីវិន អាយុ២០ឆ្នាំ ស្នាក់នៅក្បែរកន្លែងកើតហេតុ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ដោយសារទីតាំងអង្គភាពអន្តរាគមន៍មិនទាន់មានរបងត្រឹមត្រូវទេ បង្កការងាយស្រួលឱ្យក្រុមស្រឡាញ់ភេទដូចគ្នាពេលយប់តែងតែទៅពពាក់ពពូននៅទីនោះ សាសងនិង ឈ្លោះ ប្រកែកជារៀងរាល់យប់ ។
ដោយឡែកនៅយប់កើតហេតុ មុនពេលកើតហេតុ គេឃើញស្រីដែលតាំងខ្លួនជាប្រុសបានជិះម៉ូតូស្គូពី ពណ៌ទឹកក្រូចមួយគ្រឿងទៅជួបគូស្នេហ៍សាសងគ្នាផ្អែមល្ហែមបានបន្តិច មិនដឹងឈ្លោះប្រកែកគ្នារឿងអីទេ ស្រាប់តែអ្នកទាំង២បានប្រវាយប្រតប់គ្នាទៅវិញទៅមក ហើយឈ្មោះដារ៉ែន បានស្ទុះទៅច្របាច់កស្រីវិន ធ្វើឱ្យផ្អើលដល់មន្ត្រីអង្គភាពអន្តរាគមន៍ ស្ទុះទៅជួយចាប់បំបែកអ្នកទាំង២ហើយប្រាប់ឱ្យត្រឡប់ ទៅផ្ទះវិញ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!