អតីតកីឡាករប្រដាល់ម្នាក់ស្រវឹងស្រាចុះហែលទឹកលង់ស្លាប់
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាអតីតកីឡាប្រដាល់ ដែលពុំសូវល្បីឈ្មោះម្នាក់ បានលង់ទឹកទន្លេស្លាប់ ខណៈដែលគាត់ ទៅបុណ្យកឋិនទាន ហើយចុះងូត និងហែលទឹកលេង កាលពីវេលាម៉ោង០១ និង២០នាទីរសៀល ថ្ងៃទី១៥ តុលា ២០១៤ ស្ថិតនៅមុខ វត្តកំពង់បាចិន ឃុំពោធិ ស្រុកកំពង់លែង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សែម សំបូរ អាយុ៣៣ឆ្នាំ ជាអតីតកីឡាករប្រដាល់ មានប្រពន្ធ និងកូនប្រុសម្នាក់ មានទីលំនៅ ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ ក្រោយពីឈប់ ពីកីឡាប្រដាល់ ជនរងគ្រោះ ធ្វើជាកម្មករលីសែង នៅកំពង់ផែរផ្សារក្រោម បច្ចុប្បន្នរស់នៅ ជាមួយកូនប្រុស អាយុ៨ឆ្នាំ ព្រោះប្រពន្ធទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ។
បើតាមសាក្សី បានឱ្យដឹងថា ឈ្មោះសែម សំបូរ បាននាំកូនតូច អាយុ៨ឆ្នាំ ជិះកាណូត ទៅចូលរួមបុណ្យកឋិន ដែលដង្ហែចេញពី ទីរួមខេត្តកំពង់ឆ្នាំង ទៅស្រុកកំពង់លែង ។ ដោយអង្គកឋិនទាន បានចេញពីក្រុងកំពង់ឆ្នាំង នៅវេលាម៉ោង៨ព្រឹក តាមផ្លូវទឹក ទៅវត្តកំពង់បាចិន ឃុំពោធិ៍ ស្រុកកំពង់លែង ពេលនោះជនរងគ្រោះ ស្រវឹងស្រារួចជាស្រេចទៅហើយ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!