ចន ច័ន្ទលក្ខិណា ត្រៀមខ្លួន រើកញ្ជើ ប្ដូរទីតាំងហាងថ្មី

 
 

ភ្នំពេញ៖ តារាសម្ដែង បូជារូបកាយ ក្នុងសិល្បៈជិត ២ទសវត្សរ៍ អ្នកនាង ចន ច័ន្ទលក្ខិណា បានព្យាយាមចេញមុខ ចេញមាត់ការពារ វិស័យភាពយន្តខ្មែរ មុនពេលទូរទស្សន៍ល្បីៗ ក្នុងស្រុកចាក់ផ្សាយ រឿងភាគថៃ ដោយនាងសុំ ពន្យារពេលនៃ ការចាក់ផ្សាយ ប៉ុន្តែអ្នកនាង ហាក់មិនសូវ ទទួលបានការ គាំទ្រច្រើនទេ ព្រោះមានតារាតិចតួច ប៉ុណ្ណោះ ចូលរួមជាមួយអ្នកនាង ។ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់អស់សង្ឃឹម យ៉ាងខ្លាំង ព្រោះពេលចាប់ផ្ដើម នាងគិតថា រឿងនេះនឹង អាចរលូន ពិសេសមិត្តសិល្បករ នឹងជួយគ្នា ។ តែការពិត មិនមែនអញ្ចឹងទេ មានតារាសម្ដែង តិចតួចណាស់ ចូលមកផ្ដល់ ស្នាមមេដៃ ដើម្បីយកទៅបង្ហាញ ក្រសួងព័ត៌មាន ។

មិនត្រឹមតែ ចន ច័ន្ទលក្ខិណា រងការវាយ ប្រហារផ្លូវចិត្ត តាមរយៈ ភាពមិនសាមគ្គីគ្នានេះទេ អ្នកនាងនៅតែ ត្រូវមហាជន បើកកកាយ រឿងរ៉ាវស្នេហា ជីវិតប្ដីប្រពន្ធជារឿយៗ តាមបណ្ដាញ សង្គមហ្វេសប៊ុក ដែលពួកគេ នៅតែចោទនាងថា ជាមនុស្សមិនស្មោះត្រង់ ធ្វើឲ្យនាងឈឺ ចិត្តស្អិតទ្រូង យំមិនចេញ ។ កំពុងតែរងទុក្ខផ្ទួនៗ ស្រាប់តែ ចន ច័ន្ទលក្ខិណា ទទួលបានអំរែក ថ្មីមួយទៀត គឺអ្នកនាង ត្រូវផ្លាស់ប្តូរ ហាងសាឡន របស់នាង ដែលត្រូវចំណាយ ថវិកាច្រើនគួរសម ដើម្បីរៀបចំហាងថ្មី ព្រោះការតុបតែង ហាងនីមួយៗ មិនមែនអស់ តិចនោះទេ ។ មហាជនភាគច្រើន បានយល់ថា អ្នកនាងផ្លាស់ប្ដូរ ហាងសាឡន ព្រោះមានហេតុផល ផ្សេងណាមួយ ដែលមិនអាច និយាយបាន ឬអាចគេចពី ដៃគូប្រកួតប្រជែង ។

អ្នកនាង ចន ច័ន្ទលក្ខិណា បាននិយាយប្រាប់ LookingTODAY ថានាងពិតជា ត្រូវផ្លាស់ប្ដូរហាង ដែលកំពុងរកស៊ី ប្រចាំថ្ងៃនេះមែន ប៉ុន្តែគ្មានហេតុផល ធំដុំនោះទេ គឺមកពីម្ចាស់ផ្ទះ ត្រូវយកផ្ទះវិញ ព្រោះម្ចាស់ផ្ទះ នាងជួលរាល់ថ្ងៃ ត្រូវយកផ្ទះនេះប្រគល់ ឲ្យកូនគេរកស៊ីវិញ ។ ដូចនេះគេមិនអាច ជួលឲ្យអ្នកនាង បានទៀតទេ ។ ចន ច័ន្ទលក្ខិណា បន្តថា ពិបាកចិត្ត មិនតិចទេ ដោយសារតែ ត្រូវរកហាងថ្មី នឹងតុបតែងម្ដងទៀត ។ ទោះជាយ៉ាងណា នាងនៅតែសរសើរ ទឹកចិត្តម្ចាស់ផ្ទះជួលចាស់ ព្រោះគាត់មានសន្ដាន ចិត្តល្អណាស់ កុំតែគាត់ ត្រូវការកូន ម្ល៉េះមិនត្រូវរើហាងទេ ។ យ៉ាងណាមិញ ចន ច័ន្ទលក្ខិណា ជួលលហាងថ្មី បានហើយ គឺនៅក្បែរៗ ទីតាំងចាស់ ព្រោះមិនចង់ ឲ្យអតិថិជន ពិបាករក៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម