តើអ្នកដែរឃើញ មនុស្សមាន ចៃលើក្បាលបែបនេះទេ? វីដេអូនេះ មើលហើយ ពិតជាញញើត!

 
 

បរទេស៖ វីដេអូឃ្លីបមួយនេះ បានបង្ហាញពី ស្ត្រីម្នាក់ បានយកស្និត សិតសក់កូនស្រី របស់គាត់ ហើយក៏ជាប់សត្វចៃ រាប់រយ ដែលអ្នក ជំនាញ បានពណ៌នាថានេះ អាចជាករណីមាន ចៃ ច្រើនបំផុត រស់នៅលើក្បាលមនុស្សបែបនេះ។

តាមរយៈ វីដេអូឃ្លីប ដែលបានបង្ហោះចូលក្នុងវេបសាយ យូធូបនេះ អ្នកជំនាញ បានភ្ញាក់ផ្អើលនិង ធ្វើការពន្យល់លើ ករណី សត្វចៃច្រើនបែប នេះនៅលើក្បាលមនុស្សផងដែរ។ ប្រភពព័ត៌មាន លើកយកសំដី របស់ បណ្ឌិតជីវសាស្ត្រ នៃសាកលវិទ្យាល័យ Reading ប្រទេសអង់គ្លេស អ្នកស្រី Alejandra Perotti ដែលគាត់ បាននិយាយថា គាត់ភ្ញាក់ផ្អើលផងដែរ ដោយសារ ករណីមានចៃលើក្បាល ច្រើនជាធម្មតា ប៉ុន្តែគាត់មិនដែល បានឃើញការមានចៃ ច្រើនរាប់ពាន់ បែបនេះពីមុនមកទេ។

គាត់បានពន្យល់ទៀត ថា ករណីនេះ អាចកើតលើ ក្មេងៗនិងមនុស្សជរា ដែលមិនមាន អ្នកមើលថែរក្សា ឬ មនុស្សរស់នៅតាមផ្លូវ គ្មានផ្ទះសម្បែង ជាដើម។ គាត់ក៏បានបន្ថែម ករណីដូចក្មេងស្រី ក្នុងវីដេអូនេះគឺ សក់នាងជិត ក្លាយជា ជំពាក់ជាប់គ្នា ដែលបណ្តាល ធ្វើឲ្យចៃស្រួលរស់នៅ និង ភ្ញាស់ពងរាប់ពាន់ បន្ថែមទៀត ដែលសូម្បីតែប្រើប្រាស់ សាប៊ូ ក៏មិនអាចសម្លាប់ដែរ សំរាប់វិធី លុះត្រាតែ កាត់សក់ឲ្យខ្លី ឬ កោរសក់ តែម្តង ឬ ព្យាបាលដោយ ប្រើប្រាស់ថ្នាំ សម្លាប់មេរោគ អង់ទីប៊ីយោទិក (antibiotics) ដោយសារតែក្នុងខ្លួន សត្វចៃមាន បាក់តេរី នៅពេលអស់បាក់តេរី សត្វចៃនឹង ងាប់ដោយខ្លួនវាតែម្តង។

សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖


តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព Dailymail


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម