ប្លែក! បុរសម្នាក់ យកត្រាក់ទ័រមក ដឹកកូនក្រមុំ ដើរលេងកំសាន្ត ក្នុងថ្ងៃរៀបការ

 
 

ចិន៖ ភាគច្រើន ថ្ងៃអាពាហ៍ពិពាហ៍ របស់មនុស្សនិមួយៗ តែងបង្ហាញ ពីភាពហ៊ឺហាររបស់ខ្លួន ដូចជាមានការហែរហមជាមួយ ឡានទំនើបៗ ជាដើម។ ប៉ុន្តែកាលពីថ្មីៗនេះ មានបុរសម្នាក់ បានយកត្រាក់ទ័រ ប្រមាណ៨គ្រឿង ទៅហែរហម ក្នុងថ្ងៃរៀបការ របស់គាត់ទៅវិញ។

លោកAn ដែលជាអ្នកធ្វើការ ក្នុងការដ្ឋានមួយ គឺគាត់បានរៀបការ កាលពីថ្ងៃទី១៤ ខែតុលា នៅក្នុងខេត្ត Shannxi។ ប៉ុន្តែសម្រាប់ ថ្ងៃអាពាហ៍ ពិពាហ៍ របស់គាត់វិញ មានលក្ខណៈខុសប្លែក ពីអ្នកដទៃ គឺរូបគាត់ បានទៅយកកូនក្រមុំ ពីផ្ទះរបស់នាង ដោយនាំគ្នា ឡើងជិះលើត្រាក់ទ័រ ហើយក៏ មានត្រាក់ទ័រ ៧គ្រឿងទៀត បានហែរហមពីក្រោយគាត់ ផងដែរ។

ជាពិសេស ការរៀបចំបែបនេះ ក៏បានទាក់ទាញចិត្ត មនុស្សជាច្រើន ឲ្យឈរសំឡឹងមើល មិនដាក់ភ្នែកថែមទៀតផង។ បន្ថែមពីនេះទៅទៀត លោកAn បាននិយាយប្រាប់ អ្នករាយការណ៍ថា តាមពិត ចំពោះគំនិតដ៏ច្នៃប្រឌិតមួយនេះ គឺកើតចេញពីមិត្តភក្កិរួមការងារ របស់គាត់នោះទេ៕

តោះចាំអីទៀត ក្រឡេកមើលរូបភាព នូវថ្ងៃរៀបការរបស់លោកAnទាំងអស់គ្នា ថាតើពិតជាប្លែកយ៉ាងណា៖




តើប្រិយមិត្ត ចង់រៀបចំ ថ្ងៃរៀបការរបស់អ្នក ដូចជាគាត់ដែរឬទេ? 

ប្រភព៖ khmerload


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម