សុះ ម៉ាច អន់​​ចិត្ត​រឿង អ៊ុំ គន្ធា និង អូ រស្មី

 
 

រធាន​សមាគម​សិល្បករ​ខ្មែរ បាន​សម្ដែង​ការ​ខក​បំណង ខណៈ​ដែល​សកម្មភាព​ជា​ការ​លះបង់ ដើម្បី​ជួយ​ដល់​អតីត​តារា​ចម្រៀង អ៊ុំ គន្ធា និង ​កញ្ញា អូ រស្មី បែរ​ជា​ត្រូវ​ទទួល​រង​ការ​ប្រមាថ​ជាន់​ឈ្លី​ពី​ពូក​គេ​ទៅ​វិញ។

លោក សុះ ម៉ាច បាន​រៀបរាប់​ប្រាប់​ Sabay នៅ​ព្រឹក​នេះ​ថា លោក​មាន​ការ​ខក​បំណង​ចំពោះ​អតីត​តារា​ចម្រៀង​អ្នក​នាង អ៊ុំ គន្ធា ដែល​មិន​ព្រម​ថែ​រក្សា​សុខភាព​របស់​នាង ហើយ​បាន​ងាក​ទៅ​សេព​សុរា​ ព្រឹក​ល្ងាច​ដូច​ពី​មុន មិន​គិត​គួរ​សុខភាព​ទៅ​វិញ។ បើ​ទោះ​បី​ជា​ដឹង​ថា ខ្លួន​មាន​ជំងឺ​មិន​អាច​ព្យាបាល​បាន ដែល​ទាមទារ​ការ​ថែទាំ​សុខភាព​ជា​ប្រចាំ​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​ប្រព្រឹត្ត​មិន​រាងចាល។

“នេះ​ជា​ការ​បំផ្លាញ​ទឹក​ចិត្ត​សប្បុរសជន ដែល​គេ​ធ្លាប់​ជួយ​នាង​នា​ពេល​កន្លង​មក ថែម​ទាំង​យក​ឈ្មោះ​ទៅ​ប្រើប្រាស់​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ខ្ញុំ​ទៀត​ផង”។

គន្ធា បាន​សន្យា​ជាមួយ​សមាគម​​មួយចំនួន​បី​ដង​មក​ហើយ ចំពោះ​ការ​ទទួល​យក​ការ​កែប្រែ ដោយ​ឈប់​ផឹក​សុរា និង ​ប្រើប្រាស់​គ្រឿងញៀន​ជា​ដើម។

ផ្ទុយ​ទៅ​វិញ ការ​សន្យា​នេះ​ បាន​ត្រឹម​ជា​ខ្យល់​មាត់ ដែល​ឮ​ហើយ​ក៏​រលាយ​បាត់​ទៅ​វិញ​ជា​ធម្មតា។ ជាក់​ស្ដែង​នាង​បាន​ត្រលប់​ក្លាយ​ជា​អ្នក​ញៀន​សុរា និង​គ្រឿង​ញៀន​ដូច​ពី​មុន ខណៈ​សុខភាព​កាន់​តែ​ដុនដាប​ទៅ​ហើយ​នោះ។

លោក​បាន​បន្ត​ថា ចំណែក​តារា​ចម្រៀង​ កញ្ញា អូ រស្មី ឯណេះ​វិញ បែរ​ជា​ចោទ​ប្រកាន់ ​លោក​ថា កេង​យក​ផល​ប្រយោជន៍​ទៅ​វិញ ខណៈ​ដែល​លោក​ព្យាយាម​នាំ​មេធាវី​ទៅ​ជួយ​នាង ដែល​ត្រូវ​ចេញ​ចូល​កន្លែង​សមត្ថកិច្ច​នា​ពេល​កន្លង​មក ដែល​ជា​កន្លែង​មិន​គួរ​ចេញ​ចូល​ញឹកញាប់​នោះ​ទេ។

“តើ​មាន​អ្វី​ដែល​ខ្ញុំ​ចំណេញ​ទៅ បើ​នាំ​មេធាវី​របស់​សមាគម​ទៅ​ជួយ​នាង ទាំង​មិន​យក​សេវា​មួយ​រៀល​ផង​ហ្នឹង”។ ប្រហែល​ជា រស្មី យល់​ថា​ លោក សុះ ម៉ាច មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ព្រោះ​គ្រាន់​តែ​ជា​អ្នក​ចម្រៀង​ធម្មតា​ម្នាក់​ប៉ុណ្ណោះ។ “គ្រាន់​តែ​ចង់​បំពេញ​តួនាទី​ជា​អាណាព្យាបាល​សិល្បករ​ក្នុង​អាណត្តិ​របស់​ខ្ញុំ​ប៉ុណ្ណោះ ព្រោះ​នេះ​ជា​កាតព្វកិច្ច​ចម្បង​មួយ”។ ប្រធាន​សមាគម​រូប​នេះ​សម្ដែង​ការ​ខក​បំណង​ចំពោះ​ការ​លះបង់ ដែល​មិន​អាច​ជួយ​ពូក​គេ​បាន។

ជា​ចុង​ក្រោយ ក្នុង​នាម​សមាគម​សិល្បករ​ខ្មែរ​ លោក សុះ ម៉ាច បាន​ស្នើ​ជា​ថ្មី​ស្នើ​ឲ្យ​សិល្បករ​ទាំង​អស់​មាន​ការ​រួបរួម​គ្នា និង ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កសាង​វិស័យ​សិល្បៈ​កាន់​តែ​មាន​ការ​រីក​ចំរើន​បន្ថែម​ទៀត៕

ប្រភព   Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម