បុរសម្នាក់វាយប្រពន្ធបែកក្បាលផុង លលាដ៍របួសធ្ងន់ព្រោះតែ រឿងប្រចណ្ឌ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានវាយក្បាលប្រពន្ធខ្លួនឯងនិងឥដ្ឋការ៉ូឡាបណ្តាល ឱ្យបែក ក្បាលផុង លលាដ៍ហូរ ឈាមស្រោចខ្លួន ព្រោះតែប្រច័ណ្ឌប្រពន្ធ ជាមួយបុរសដទៃ ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ជាង ៦ល្ងាច ថ្ងៃទី១៥ តុលា ២០១៤ នៅចំណុច ផ្ទះជួល ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ។
បុរសសង្ស័យវាយប្រពន្ធខ្លួនឯងមានឈ្មោះ ម៉ៅ រ៉ា អាយុ២៧ឆ្នាំ មុខរបរ ជាកម្មករ លីសែង អីវ៉ាន់ នៅផ្សារ អូរឡាំពិក។ មានស្រុកកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកស្រ្តីជា ប្រពន្ធដែល ប្តីប្រើ ហិង្សា មកលើមាន ឈ្មោះ អម សុជា អាយុ២២ឆ្នាំ ជាកម្មការនី មានស្រុកកំណើត ក្នុងខេត្ត ពោធិ៍សាត់ ដែរ។ ប្តីប្រពន្ធមួយ កូននេះមានកូនស្រីមួយ អាយុ៣ឆ្នាំ ហើយបច្ចុប្បន្នប្តី ប្រពន្ធមួយ គូនេះរស់ នៅក្នុង ភូមិនិង សង្កាត់កើតហេតុ។
ប្រភពព័ត៌មានបានឱ្យដឹងថា ប្តីប្រពន្ធខាងលើនេះបានលែងលះគ្នារួចទៅ ហើយប៉ុន្តែ មិនទាន់ដាច់ស្រេច នោះទេ ហើយអ្នកទាំងពីរ ក៏នៅបន្តស្នាក់ នៅក្រោមដំបូលផ្ទះតែមួយ។ ប្រភពព័ត៌មាន បានបន្តថា នៅ មុនពេលកើត បុរសជាប្តីបាន តាមដានសកម្មភាពរបស់ ប្រពន្ធរៀងរាល់ ថ្ងៃចាប់តាំងពីថ្ងៃ លែងលះ គ្នារួចមក ខណៈមកដល់ថ្ងៃកើតហេតុនេះបុរស ជាប្តីបានឃើញ ប្រពន្ធរបស់ខ្លួនមាន ទំនាក់ទំនង ជាមួយ បុរសផ្សេង នោះក៏មានចិត្ត ប្រចណ្ឌហើយក៏បាន ចាប់ប្រពន្ធទៅវាយ ដល់ក្នុងបន្ទប់ ផ្ទះជួលដោយ វាយក្បាល ប្រពន្ធនឹង ឥតការ៉ូឡា បណ្តាលឱ្យបែក ក្បាលផុងលលាដ៍ រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកជន បង្ករបួស ស្នាមត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួនទៅសាកសួរ នៅអធិការដ្ឋានខណ្ឌពោធិ៍សែន ជ័យ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!