ការសម្ពោធ ការរៀបចំ រចនាប្លង់ អគារវិទ្យាស្ថានស្លឹករឹត ក្នុង ទីក្រុងភ្នំពេញ (វីដេអូ)

 
 

សុន្ទរកថា រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីការ សម្ពោធ ការរៀបចំ រចនាប្លង់អគារវិទ្យា ស្ថានស្លឹករឹត សាលតាំងពិព័រណ៍ ហ្សាហា ហាឌីដ ទីក្រុងឡុងដ៏ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ 

សួស្ដី លោកស្រី ហ្សាហា ហាឌីដ ភ្ញៀវកិត្ដិយស លោក លោកស្រី អ្នកនាង កញ្ញា ជាទីគោរព។ តំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមសម្ដែងនូវសេចក្ដីពេញ ចិត្ដចំពោះវត្ដមាន របស់ភ្ញៀវកិត្ដិយស ដែលមានវត្ដមាន នៅក្នុងកម្មវិធីសម្ពោធ ការរៀបចំរចនាប្លង់ អគារវិទ្យាស្ថាន ស្លឹករឹតដែលមានភាពអស្ចារ្យ និងបណ្ដុះគំនិតថ្មីនេះ។ ខ្ញុំមានគម្រោងចូល រួមក្នុងកម្មវិធីដ៏សំខាន់នេះ ប៉ុន្ដែដោយសារតែ ខ្ញុំមានកាតព្វកិច្ច បន្ទាន់នៅក្នុង ប្រទេសកម្ពុជាធើ្វឱ្យ ខ្ញុំមិនអាចចូលរួមដោយផ្ទាល់បាន។

ដូចលោក លោកស្រី បានជ្រាបហើយថា ប្រទេសកម្ពុជាគឺជា ប្រទេសកំពុង អភិវឌ្ឍន៍តូចមួយ ដែលទើបតែ ងើបចេញពី ការគ្រប់គ្រងរបស់ អាណានិគមដ៏យូរលង់ និងកេរដំណែល ដ៏ឃោរឃៅ នៃរបបខ្មែរក្រហម។ ទោះបីជាសេដ្ឋកិច្ចរបស់ យើងមានភាព រីកចម្រើន ប៉ុន្ដែប្រជាជនកម្ពុជាជាច្រើន នៅតែបន្ដរស់នៅ ក្នុងភាពក្រីក្រ។ រាជរដ្ឋាភិបាលមាន ចំណូលមិនគ្រប់គ្រាន់ សម្រាប់ឆ្លើយតបនឹងតម្រូវការ ចំពោះមុខជាច្រើន ដែលចាំបាច់ ត្រូវតែដោះស្រាយ។ តម្រូវការមួយក្នុង ចំណោមនោះគឺ អប់រំយុវវ័យជំនាន់ក្រោយអំពី ប្រវត្ដិសាស្ដ្រ និងមេរៀនពី របបខ្មែរក្រហម និងកេរដំណែលដ៏ ខ្មៅងងឹតនេះ។ យើងចាំបាច់ត្រូវតែ ពង្រីកការអប់រំនេះឱ្យ ធំទូលាយ និងរួមបញ្ចូលទាំងវប្បធម៌ និងប្រវត្ដិសិល្បៈដ៏រុងរឿង របស់ប្រទេសកម្ពុជា។ អាស្រ័យហេតុនេះ ក្រសួងអប់រំ យុវជន និង កីឡា មានឱកាស ដែលបាន សហការជាមួយ មជ្ឈមណ្ឌល ឯកសារកម្ពុជា ដើម្បីបង្កើតកម្មវិធីអប់រំ អំពីអំពើប្រល័យពូជសាសន៍ ដ៏មានប្រសិទ្ធភាពនៅ ក្នុងសាលារៀន ទូទាំងប្រទេសកម្ពុជា និងនៅតាមតំបន់ ដាច់ស្រយាល។

ការសម្ពោធការរៀបចំរចនាប្លង់អគារវិទ្យាស្ថានស្លឹករឹត ដែលជាគម្រោងសំខាន់ថ្មីនេះ តំណាងឱ្យ កិច្ចសហ ប្រតិបត្ដិការ ដំណាក់កាលទី២ និងជាបន្ដបន្ទាប់ របស់មជ្ឈមណ្ឌល ឯកសារកម្ពុជា ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា។ ខ្ញុំមានសេចក្ដី សោមនស្សរីករាយនឹង ជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានធើ្វការយ៉ាងជិតស្និទ្ធជាមួយនឹងមន្ដ្រីជាន់ ខ្ពស់របស់រាជរដ្ឋាភិបាល ផ្ដល់ដីដ៏ធំមួយកន្លែង នៅទីប្រជុំជននៃ ទីក្រុងភ្នំពេញ សម្រាប់សាងសង់វិទ្យាស្ថាន ស្លឹករឹត។ ដីដ៏មានតម្លៃមួយ កន្លែងនោះ មានទំហំធំល្មម សម្រាប់រៀបចំ និងបង្កើតបរិយាកាសដ៏ ស្រស់ស្អាតនៅជុំវិញអគារ។ អគារដ៏ពិសេស និងទីធ្លាដ៏ស្អាតនេះ នឹងដើរតួជាកន្លែងរំឭក ដល់ជនរងគ្រោះ ដែលនៅរស់រានមានជីវិត និងអ្នកដែលបានស្លាប់ បាត់បង់ជីវិតដោយអំពើ ប្រល័យពូជសាសន៍។

រាជរដ្ឋាភិបាលកម្ពុជា នឹងសហការជាមួយមជ្ឈមណ្ឌលឯកសារ កម្ពុជាដើម្បីធានាថា វិទ្យាស្ថាន ស្លឹករឹត នឹងទទួលបានការ ទទួលស្គាល់ជា អន្ដរជាតិថាជា វិទ្យាស្ថានអប់រំអំពីអំពើប្រល័យ ពូជសាសន៍ និងសិទ្ធិមនុស្សនាំមុខ គេនៅសតវត្សរ៍ ២១។ នេះមិនមែនជា សកម្មភាពធម្មតាទេ ប៉ុន្ដែជាសកម្មភាព ដ៏សំខាន់ដើម្បីរំឭកដល់ ជនរងគ្រោះនៃរបបខ្មែរក្រហមដ៏ សាហាវឃោរឃៅ។ យើងសូមស្វាគមន៍ និងអរគុណចំពោះការគាំទ្រ និងអរគុណដល់ សហគមន៍អន្ដរជាតិ ដែលធើ្វការ ជាមួយគ្នាដើម្បីសមេ្រចបានគោលដៅនេះ។ យើងរំពឹងថា វិទ្យាស្ថានស្លឹករឹត នឹងសហការជាមួយប្រទេសផេ្សងទៀតនៅតំបន់អាស៊ាន ដើម្បីផ្សព្វផ្សាយ និងស្វែងរកវិធីសាស្ដ្រ ដើម្បីបពា្ចប់ការរំលោភសិទ្ធិមនុស្ស ដោយក្រុមហិង្សា និងក្រុមជ្រុលនិយម ទាំងនៅក្នុងនិងនៅ ក្រៅជួររដ្ឋាភិបាល។ ឧក្រិដ្ឋកម្មសង្គ្រាម ដ៏ឃោរឃៅ ការរំលោភសេពសន្ធវៈ ទៅលើស្ដ្រីនិងកុមារ ការសម្លាប់ និងការធើ្វទារុណកម្មទៅ លើជនស្លូតត្រង់ កំពុងតែកើតឡើង ជាបន្ដបន្ទាប់នៅ ប្រទេសមួយចំនួន ដូចជា ភូមា ស៊ីរី អ៊ីរ៉ាក់ សាធារណរដ្ឋអាហ្វ្រិកកណ្ដាល ស៊ូដង់ខាងត្បូង លីប៊ី នីសេរីយ៉ា សូម៉ាលី អ៊ុយក្រែន កាហ្សា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ មនុស្សមានភាពឆ្លាតវៃជាងគេដែលអាចបង្កើតលោក ដូចេ្នះ មិនមានហេតុផលណាមួយដែលធើ្វឱ្យមនុស្សធើ្វសកម្មភាពបំផ្លាញខ្លួនឯងដែលបំផ្លាញដល់មនុស្សជាតិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សនោះទេ។

យើងសង្ឃឹមថា ជាមួយនឹងការបង្កើតវិទ្យាស្ថានស្លឹករឹត ប្រទេសកម្ពុជានឹង ដើរតួនាទីជា អ្នកដឹកនាំ មនុស្សនៅក្នុង ពិភពលោក តាមរយៈការបង្ហាញពីការ លំបាកនិងមេរៀនដ៏ឈឺចាប់ និងសារសំខាន់ក្នុងការ ចងក្រងឯកសារ និងផ្សព្វផ្សាយ ដែលប្រកបដោយ វិជ្ជាជីវៈ និងភាពសមរម្យ។ ដើម្បីសមេ្រចបាននូវគោល បំណងនេះ យើងស្នើសុំ និងទទួលស្គាល់ការគាំទ្រជា សមូហភាព និងអំពើល្អរបស់អ្នកទាំងអស់គ្នា។    

 

វីដេអូ៖


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម