Town បើកប្រតិបត្តិការបង្ក្រាបអ្នក Copy CD ក្លែងក្លាយ!
ដូចតាមការគ្រោងទុក រសៀលម្សិលមិញ ផលិតកម្ម Town បានបើកប្រតិបត្តិការបង្ក្រាបអ្នក Copy CD ក្លែងក្លាយនៅម្ដុំចោមចៅ។
ការចុះបង្ក្រាបអ្នកលួចចម្លង CD ក្លែងក្លាយពីសំណាក់ផលិតកម្ម Town ធ្វើឡើងបន្ទាប់ពីផលិតកម្មនេះ បានចេញសេចក្ដីណែនាំ កាលពីពេលថ្មីៗនេះថា នឹងចុះចាប់អ្នកលួចចម្លង CD ខុសច្បាប់ប្រសិនណាបើនៅប្រព្រឹត្តិទង្វើបែបនេះតទៅ។ ជាការប្រកាន់ជំហររបស់ខ្លួន Town បានចុះបង្ក្រាបអ្នកលួចចម្លង CD នៅម្ដុំចោមចៅ ដោយចាប់បានមនុស្ស និង ប្រមូលបានភស្តុតាងមួយចំនួនទៀត។
អានអត្ថបទ៖ ក្រសួងព័ត៌មានហាមមិនឲ្យវិទ្យុ-ទូរទស្សន៍ចាក់ផ្សាយចម្រៀងចូលឆ្នាំរបស់ Town
សកម្មភាពផលិតកម្ម Town ចុះចាប់អ្នក Copy CD ក្លែងក្លាយម្សិលមិញនៅម្ដុំ ចោមចៅ
អ្នកចាត់ការទូទៅក្នុងផលិតកម្ម Town លោក មាស សុខរតនៈ ប្រាប់ Sabay ថា រសៀលម្សិលមិញ ផលិតកម្មរបស់លោកពិតជាបានចុះបង្ក្រាបអ្នកលួចចម្លង CD ខុសច្បាប់ពិតមែននៅម្ដុំ ចោមចៅ ដោយប្រមូលបានមនុស្ស និងភស្តុតាងមួយចំនួន។ “ផលិតកម្មយើងថាចុះចាប់ៗហើយ ព្រោះយើងបានចេញសេចក្ដីប្រកាសរួចហើយតើ ហេតុអ្វីពួកគាត់នៅតែប្រព្រឹត្តទៀត”។
អានអត្ថបទ៖ Town ធ្វើមេឡូឌីថ្មី ៩០ % សម្រាប់អាល់ប៊ុមចូលឆ្នាំប្រពៃណីជាតិ
អ្នកចាត់ការទូទៅរូបនេះ មិនទាន់ប្រាប់ឱ្យដឹងពីចំនួន CD ក្លែងក្លាយដែលផលិតកម្មចុះបង្ក្រាបម្សិលមិញនៅឡើយទេ។ ដោយឡែកសម្រាប់អ្នកប្រព្រឹត្តចាប់បាននោះខាងផលិតកម្មលោកក៏មិនបង្ហើបឱ្យដឹងដែរ ដោយនិយាយថា ទាំងនេះជាកិច្ចការរបស់សមត្ថកិច្ច ដែលត្រូវចុះបង្ក្រាប។
លោក មាស សុខរតនៈ បានបន្តថា គ្រាន់តែបើកប្រតិបត្តិការចុះចាប់នៅម្ដុំ ចោមចៅ តែមួយកន្លែងប៉ុណ្ណោះ គឺមានកន្លែងលួចចម្លង CD ក្លែងក្លាយជាច្រើនទៀត នៅទូទាំងប្រទេសនាំគ្នាបិទទ្វារផ្អាកដំណើរការណ៍អស់។
អានអត្ថបទ៖ ទីប្រឹក្សាថាបម្រាមតែលើវិទ្យុជាតិ ឯ Town Official ថា Sabay ផ្សាយមិនពិត?
លោក មាស សុខរតនៈ ទៅត្រួតពិនិត្យការបង្ក្រាបអ្នកលួចចម្លង CD ក្លែងក្លាយម្សិលមិញ
យ៉ាងណាក៏ដោយអ្នកចាត់ការទូទៅផលិតកម្មបានបញ្ជាក់ថា នេះគ្រាន់តែជំហានដំបូងតែប៉ុណ្ណោះ ផលិតកម្ម Town របស់លោកនឹងចុះចាប់អ្នកលួចចម្លង CD ក្លែងក្លាយនៅទូទាំងប្រទេស ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ លោកក៏បានថ្លែងអំណរគុណដល់មន្ត្រីពាក់ព័ន្ធនានា ដែលបានសហការយ៉ាងល្អក្នុងការចុះចាប់អ្នកលួចចម្លង CD ក្លែងក្លាយកាលពីម្សិលមិញ។
កាលពីថ្ងៃទី ១៨ ខែមីនា កន្លងទៅចាងហ្វាងផលិតកម្ម Town អ្នកស្រី ជួប មាន បានចេញសេចក្ដីប្រកាសមួយថា នឹងចុះបង្ក្រាបអ្នកលួចចម្លង CD ក្លែងក្លាយដោយសហការជាមួយ គណៈកម្មការអន្តរក្រសួងបង្ក្រាបបទល្មើសវីដេអូ និងភាពយន្ត៕
សេចក្ដីប្រកាសរបស់ផលិតកម្ម Town មុនពេលចុះបង្ក្រាប
ប្រភព Sabayមើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!