អាថិ៍កំបាំង នៃការធ្លាក់ យន្តហោះ Air France សម្លាប់មនុស្ស អស់ ២២៨នាក់ កាលពី៥ ឆ្នាំមុន ត្រូវបានទំលាយឲ្យដឹង!
បារាំង៖ ព័ត៌មានដែលគេដឹង ចុងក្រោយបំផុតពី ស្ថានការណ៍ នៅក្នុងយន្តហោះ Air France មុនពេល ដែល យន្តហោះប្រភេទ Airbus 330 មួយគ្រឿងនេះ ធ្លាក់ចូលទៅក្នុងសមុទ្រប្រេស៊ីល បង្ហាញ ជាសាធារណៈហើយ។ ព័ត៌មានទាំងអស់បាន ចុះផ្សាយ នៅលើ ទស្សនាវដ្តី Vanity Fair ពីការធ្លាក់យន្តហោះ Air France កាលពីឆ្នាំ ២០០៩ ដែលសំលាប់ មនុស្ស អស់ ២២៨ នាក់។
បើតាមទស្សនាវដ្តី Vanity Fair ដែលចុះផ្សាយកាល ពីដើមខែតុលា បានឲ្យដឹងថា ប្រអប់ខ្មៅដែលគេ រកឃើញ បានបង្ហាញព័ត៌មានថា អាកាសយានិក ២នាក់ ក្នុងចំណោមអ្នកបើក ទាំងអស់៣នាក់ បានដេកលក់ ក្នុងកំពុង ពេលបំពេញការងារ របស់ពួកគេ ខណៈយន្តហោះកំពុង ប្រឈមមុខ ទៅនឹងការបោកបក់ ដោយខ្យល់ព្យុះត្រូពិច (tropical storm)។ អាកាសយានិកទាំង៣ នាក់នោះ រួមមាន លោក David Robert អាយុ៣៧ ឆ្នាំ, Pierre-Cedric Bonin អាយុ ៣២ ឆ្នាំ និង លោក Marc Dubois អាយុ៥៨ ឆ្នាំគឺជាប្រធាន ក្រុម (captain of the plane)។
លោក Alain Bouillard ដែលជាអ្នកស៊ើប អង្កេតលើហេតុការណ៍នេះ បានឲ្យដឹងថា “តាមរយៈខ្សែអាត់ សំលេងមួយ ដែលគេថតបាន នៅលើ យន្តហោះ បានលឺសំលេង របស់ប្រធាន ក្រុមបើកបរ គឺលោក Marc Dubois បានប្រាប់អាកាសយានិក ដទៃទៀតថា គាត់កាលពី យប់មិញ មិន បានគេងគ្រប់គ្រាន់ នោះទេ គឺបានគេងតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់មកគាត់ក៏បាន សុំអាកាសយានិក ២នាក់ទៀត ទៅសំរាក។ មុនពេលដែល យន្តហោះ ធ្លាក់គេលឺសំលេង លោក Robert ឬក៏ លោក Bonin និយាយថា ពួកយើង ប្រហែលជាស្លាប់ហើយ ព្រោះយន្តហោះ នឹងធ្លាក់”។
គូសបញ្ជាក់ ផងដែរថា កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០៩ ជើងហោះហើរ 447 របស់យន្តហោះ Air France បានធ្លាក់ទៅក្នុង មហាសមុទ្រ អាត្លង់ទិច ក្បែរប្រទេសប្រស៊ីល ហើយរយៈពេល ២ឆ្នាំ ទើបគេអាចស្រង់ បំនែករបស់យន្តហោះ ព្រមទាំងប្រអប់ខ្មៅ និង ឧបករណ៍ ថតទិន្នន័យ ដទៃទៀតពីបាតសមុទ្របាន ដើម្បីយកមក ធ្វើការស្រាជ្រាវ ពីការធ្លាក់នោះ៕
ប្រភព៖ បរទេស
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!