ល្បី​ថា ប្រធាន​ច្រក​ណាំ​លៀ កំពុង​កើប​លុយ​ពី​ការ​អនុញ្ញាត​ឱ្យ​នាំ​ឈើ​ទៅ​វៀតណាម

 
 

ខេត្តមណ្ឌលគិរី ៖ ប្រភពពីប្រជាពលរដ្ឋ និងប្រកបរបរ រកស៊ីចេញ-ចូល តាមច្រកទ្វារ ទ្វេភាគីណាំលៀ ស្ថិតក្នុងស្រុក ពេជ្រាដា បានឱ្យដឹងថា លោក ផន ណាវី ប្រធានច្រកទ្វារ ទ្វេភាគីណាំលៀ កំពុងសប្បាយប្រមូលលុយ ទាំងយប់ទាំងថ្ងៃ ពីបទល្មើសព្រៃឈើ ឆ្លងដែនខុសច្បាប់។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានរថយន្តស្ទើរគ្រប់ប្រភេទ បានសម្រុកដឹកឈើប្រណីត ឆ្លងដែនតាមច្រកទ្វារ ទ្វេភាគីណាំលៀ មិនតិចជាង ប្រាំទៅដប់គ្រឿងទេ។

បើតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងទៀតថា ចំពោះការដឹកឈើប្រណីតទាំងនោះ ទៅលក់នៅប្រទេសវៀតណាម មិនមែនដឹកបាន ដោយងាយស្រួលទេ គឺត្រូវរត់ការ បង់លុយជូនសមត្ថកិច្ចជំនាញ គ្រប់ស្ថាប័នពាក់ព័ន្ធ ដែលឈរជើងក្នុងស្រុក ពេជ្រាដា  រហូតដល់ច្រកទ្វារ ណាំលៀ (ហៅប៉ុស្តិ៍ប្រាំពីរ) ក្នុងនោះសម្រាប់រថយន្តកាមរី ត្រូវបង់អស់ប្រមាណ៥០០ដុល្លារ ហើយសម្រាប់រថយន្ត ប្រភេទឡង់គ្រីស្ស័រ គឺត្រូវបង់ ជាង១.០០០ដុល្លារ ។

ទាក់ទិននឹងការចោទប្រកាន់ ខាងលើនេះ អ្នកយកព័ត៌មាន ពុំអាចសុំការបំភ្លឺ ពីលោក ផន ណាវី បានទេ នៅរសៀលថ្ងៃទី១៤ តុលា ២០១៤។

ដោយឡែកលោក ទៀង សៅរតន៍ ស្នងការរងទទួលបន្ទុក អន្តោប្រវេសន៍ និងច្រកទ្វារទ្វេភាគី ក៏ពុំអាចសាកសួរបំភ្លឺបានដែរ ព្រោះលោកកំពុងជាប់ប្រជុំ។




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម