សាហាវ! ប្រពន្ធលើកគ្នា ទៅវាយ ស្រីស្នេហ៍ប្តី ចាប់សម្រាត តាមផ្លូវ សាធារណៈ យ៉ាងចាស់ដៃ

 
 

ចិន៖ ស្ត្រីម្នាក់ ត្រូវបានគេដឹងថា ជាស្រីលួចលាក់ របស់គេនោះ ត្រូវបានប្រពន្ធដើម លើកគ្នាមកវាយ ហើយដោះសំលៀកបំពាក់ ចេញអស់ នៅតាមផ្លូវមុខផ្សារទំនើប ប៉ុន្តែគ្មានអ្នកឃាត់ ចំណែកប៉ូលីស ក៏មិនមកមើលថែមទៀត។

តាមប្រពភព័ត៌មាន បានឲ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Lin Yao Li អាយុ៣៨ឆ្នាំ ត្រូវបានស្ត្រី៤នាក់ ព្រួតគ្នាវាយ ដោះសំលៀកបំពាក់ អស់គ្មានសល់ នៅមុខផ្សារទំនើប ខណៈពេលនាង ដើរត្រឡប់ទៅផ្ទះ ក្នុងទីក្រុង Puyang ភាគខាងកើតខេត្ត Henan។ នៅពេលដែល Li ត្រូវបានព្រួតវាយនោះ នាងក៏បាន ស្រែកឲ្យគេជួយដែរ ប៉ុន្តែគ្មាននរណាម្នាក់ ចូលទៅជួយនោះទេ គឺបណ្តោយឲ្យ ស្ត្រីទាំង៤នាក់នោះ វាយធ្វើបាបនាង យ៉ាងចាស់ដៃ តែម្តង។ ចំណែកឯមូលហេតុ ដែលគេមិនជួយនោះ គឺពួកគេថា នេះជារឿង ជម្លោះស្នេហា ហើយដោយសារតែ នាងទៅទាក់ទងប្តីគេ ទើបគ្មាន នរណាជួយ បែបនេះ។

ស្ត្រីទាំង៤នាក់នោះ បានវាយ Li ឲ្យដូលទៅលើដី បន្ទាប់មកក៏ចាប់ហែក សំលៀកបំពាក់ របស់នាងចេញ អស់គ្មានសល់ បន្ទាប់មក ដោយឃើញស្ត្រី ទាំង៤នាក់នោះ វាយដំនាងកាន់តែខ្លាំងទៅៗ ទើបបុរសម្នាក់ ចូលទៅជួយ ហើយលើកនាងឡើង ទើបអ្វីៗប្រែក្លាយ ទៅជាធម្មតាវិញ។ ជាមួយគ្នានេះដែរ ស្ត្រីជាប្រពន្ធ របស់បុរសដែល Li បានដេកជាមួយនោះ បាននិយាយថា ដោយសារតែ Li លួចលាក់នៅជាប្តី របស់ខ្លួនទើប ធ្វើឲ្យនាងខឹងខ្លាំង ដល់ថ្នាក់លើកគ្នា មកវាយយដំបែបនេះ។

យ៉ាងណាមិញ Li ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ ហើយកំពុងតែ សម្រាកព្យាបាល ព្រោះតែនៅលើ ខ្លួនរបស់នាង មានស្នាមជាំធ្ងន់ធ្ងរ ជាច្រើនកន្លែង៕






ប្រភព៖ ដេលីម៉េល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម