ចម្ងល់នានា ត្រូវលុបបាត់ ក្រោយពី មេដឹកនាំ កូរ៉េខាងជើង បង្ហាញ វត្តមាន ជាសាធារណៈ រួចមក!

 
 

កូរ៉េខាងជើង៖ កាលពីម្សិលមិញនេះ មេដឹកនាំ ដ៏ខ្លាំងរបស់ ប្រទេសកូរ៉េខាងជើង គឺលោក Kim Jong-Un បានបង្ហាញខ្លួនជា សាធារណៈដើម្បី បញ្ចប់រាល់ការ សង្ស័យនិង ពាក្យចចាមអារ៉ាម នានាពាក់ព័ន្ធ នឹងការបាត់ខ្លួន រយៈពេល ៥សប្តាហ៍មុន របស់លោក។


យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ម្សិលមិញនេះ លោក Kim បានបង្ហាញខ្លួន ជាសាធារណៈ ខណៈពេល ដែលលោក ចុះទៅធ្វើទស្សនកិច្ច នៅឯវិទ្យាស្ថាន ថាមពលធម្មជាតិមួយ ដែលស្ថិតនៅក្នុង មហាវិទ្យាល័យជាតិ ផ្នែកវិទ្យាសាស្រ្ត និង ចុះទៅត្រួត ពិនិត្យសំណង់អគារថ្មីមួយ នៅឯតំបន់ Wisong ដែលជាមណ្ឌល សម្រាប់ក្រុមអ្នក វិទ្យាសាស្រ្តរស់នៅ។

បើទោះជា សារព័ត៌មានក្នុងស្រុក ជាច្រើនមិនបាន បញ្ជាក់អំពី មូលហេតុដែល ធ្វើឲ្យលោក Kim មិនបានបង្ហាញខ្លួន អស់ពេលយ៉ាងវែង បែបណាក៏ដោយ ក៏ក្រុមអ្នកវិភាគ ជាច្រើន បានជឿជាក់ថា លោក Kim Jong-Un អាចនឹងជួបប្រទះ បញ្ហាសុខភាព ក្នុងអំឡុងពេលនោះ តែវាមិនមែន ជាករណីធ្ងន់ធ្ងរឡើយ។ ការអះអាងបែបនេះ មានឡើងក្រោយពី បានឃើញស្ថានភាព របស់លោក Kim ហាក់មានសុខភាព មិនសូវល្អ ហើយគាត់ប្រើប្រាស់ ឈើច្រត់សម្រាប់ ជាជំនួយនៅពេល ធ្វើដំណើរទៀតផង។


គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍ មុននេះមាន ការសង្ស័យនិង ពាក្យចចាមអារ៉ាម ជាច្រើនដែល បានលើកឡើងថា លោក Kim Jong-Un អាចនឹងត្រូវ ដកចេញពីតំណែង មេដឹកនាំ របស់ប្រទេស កូរ៉េខាងជើង ដែលដំណឹងមួយនេះ បានធ្វើឲ្យប្រជាជន របស់កូរ៉េខាងជើង យ៉ាងច្រើនមាន ការព្រួយបារម្ភ និងភ័យខ្លាច ភាពចលាចល ណាមួយអាចកើតឡើង។ តែភាពភ័យខ្លាច និងការព្រួយបារម្ភ ទាំងនេះត្រូវ លុបបាត់វិញហើយ ក្រោយពីមានការ បង្ហាញវត្តមាន របស់មេដឹកនាំ ម្នាក់នេះកាលពី ម្សិលមិញ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ដេលីម៉េល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម