ជិះម៉ូតូ ទាក់ដៃចង្កូតគ្នា ត្រូវរថយន្ត កុងតឺន័រ បើកមកពីក្រោយ កិនបែក ក្បាលស្លាប់
ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូ ទាក់ដៃចង្កូតគ្នា ជាមួយម៉ូតូ មួយគ្រឿងទៀត ដួលលើផ្លូវ ហើយត្រូវរថយន្ត កុងតឺន័រមួយគ្រឿង បើកមកពីក្រោយ កិនត្រង់ក្បាលបែក បែកខួរ នៅលើផ្លូវវេងស្រេច ស្ថិតក្នុងភូមិត្រពាំងក្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤នេះ ។
សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខា ស៊ីថន មានអាយុ២១ឆ្នាំ ជាបុគ្គលិក របស់សមាគម រួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកឌ្រីម សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាក លេខ 1AT-9793 ។ ចំណែកឯរថយន្តបង្ក ដែលបានកិន យុវជន ខាងលើស្លាប់ ទាំងមាន មួកសុវត្ថិភាព ជាប់នឹងក្បាលនោះ ជារថយន្ត កុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1633 ដែលបើកបរស្របទិសគ្នា ជាមួយនឹងម៉ូតូ ជនរងគ្រោះ ឯអ្នកបើករថយន្តនេះ ដែលបានរត់គេចខ្លួន មិនត្រូវបានគេស្គាល់ អត្តសញ្ញាណ នោះទេ ។
បើតាមសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុបន្តិច ពួកគេបានឃើញ ជនរងគ្រោះ ជិះម៉ូតូលើ ផ្លូវវេងស្រេង តែម្នាក់ឯង ហើយបន្តិចក្រោយមក ក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក Suzuki ស្មាស ពាក់ស្លាកលេខ កណ្តាល 1G-7241 ជិះមកពីក្រោយ ក្នុងល្បឿន លឿនបន្តិច បណ្តាល ឱ្យ ប៉ះដៃចង្កូត ជាមួយម៉ូតូជនរងគ្រោះ ធ្វើ ឱ្យម៉ូតូទាំង២ ដួលទៅលើផ្លូវ ។ ចំណែកជនរងគ្រោះ បានដួល ទៅលើដី ដោយបែរក្បាលមករកខាងទ្រូងផ្លូវ ចំ ពេលដែលរថយន្តកុងតឺន័រ បើកមកពីក្រោយ ក៏កិន ក្បាលជនរងគ្រោះ បែក ចេញខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែង តែម្តង ។
ប្រភពដដែលនេះ បាននិយាយថា បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបង្ក ក៏បានចុះពីលើរថយន្ត រួចរត់បាត់ ។ ចំណែកអ្នកបើកម៉ូតូស្មាស ក៏បានរត់យករួចខ្លួនផងដែរ ទុកឱ្យជនរងគ្រោះ ដួលស្លាប់ ស្តូកស្តឹងតែម្នាក់ឯង យ៉ាង អាណោចអធម។
បច្ចុប្បន្ន រថយន្ត និងម៉ូតូពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ។ សមត្ថកិច្ច ក៏បានអំពាវនាវ រកក្រុម គ្រួសារសព ដើម្បីមកយក សពជនរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!