{Update} កម្លាំងនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឡោមព័ទ្ធចាប់​ ជនសង្ស័យជាសង្សារ សម្លាប់និស្សិតវ៉ាន់ដា គណនេយ្យ

 
 

ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ បានឡោមព័ទ្ធចាប់ ជនសង្ស័យជាសង្សារ ដែលសម្លាប់ និស្សិតឆ្នាំទី១ វ៉ាន់ដាគណនេយ្យ នៅជិតរង្វង់មូល ផ្សារដើមថ្កូវ តាមបណ្តោយផ្លូវ លេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជា មន្រ្តីនគរបាល ដែលទើបប្រឡងជាប់ ។ សមត្ថកិច្ចកិច្ច បានឲ្យដឹងថា ក្រោយឃាត់ខ្លួន ជនសង្ស័យ សមត្ថកិច្ចបានដកហូត រថយន្តធុនត្រា ស៊េរី២០១៤ មួយគ្រឿង និងកាំភ្លើង២ដើម ។ ចំណែករថយន្តឡង់រ៉ូវ៉ែ គឺជារថយន្តរបស់ លោកព្រះរាជអាជ្ញា ទេ ។

គួរបញ្ជាក់ថា សពនារីវ័យក្មេងម្នាក់ ដែលប្រជាពលរដ្ឋ ហាត់ប្រាណ ប្រទះឃើញអណ្ដែត ទឹកទន្លេនៅ ខាងមុខសាលាបឋមសិក្សា ជ្រោយចង្វារ ក្នុងភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នោះ ត្រូវបានសមត្ថកិច្ច អះអាង ថា គឺជានិស្សិតនៅ វិទ្យាស្ថានវ៉ាន់ដា គណនេយ្យ និងមានស្រុកកំណើត នៅឃុំរមណី ស្រុករវៀង ខេត្ដព្រះវិហារ ហើយបច្ចុប្បន្ន ជួលផ្ទះស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

សមត្ថកិច្ចមូលដ្ឋាន បានសន្និដ្ឋាន ជាជំហាន ដំបូងឱ្យដឹងថា នារីរងគ្រោះ ត្រូវបានជនដៃ ដល់អាចជាសង្សារ ឬអ្នកស្គាល់គ្នាវាយបង្ខំ ចាប់រំលោភរហូតស្លាប់ ហើយយកសពទៅ បោះចោលក្នុងទឹកទន្លេ មុនពេលរត់គេចខ្លួន ដោយសុវត្ថិភាព ហើយហេតុការណ៍ចាប់ រំលោភនិង វាយសម្លាប់នេះ ទំនងកើតឡើង កាលពីយប់ ថ្ងៃទី៥ ឬថ្ងៃទី៦ ខែតុលា ឆ្នាំ ២០១៤ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីប្រទះឃើញ សពនារីរងគ្រោះ និងមានការបញ្ជាក់ ពីក្រុមគ្រួសារក៏ដូច ជាសាច់ញាតិនោះ បានបង្ហាញថា ឈ្មោះ សុង ដាវីន អាយុ២០ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ។

សមត្ថកិច្ចបានបន្ដថា កាលពីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ប្រជាពលរដ្ឋ ដែលមក ហាត់ប្រាណនៅមាត់ទន្លេ បានប្រទះឃើញ សពនារីរងគ្រោះ អណ្ដែតផ្កាប់មុខ ចម្ងាយប្រ មាណ៣-៤ម៉ែត្រ ពីច្រាំងទន្លេ ដោយពេលនោះ មិនទាន់មានការ ចាប់អារម្មណ៍នៅ ឡើយទេ ដោយនឹកស្មានថា ជារបស់អ្វីផ្សេង និងកូនកុក្កតាជ័រ ។

ក្រោយពីពិនិត្យ មើលជាក់ស្ដែង ទើបដឹងថា អ្វីដែលអណ្ដែតនោះ គឺជាសពមនុស្សស្រី ម្នាក់ ទើបបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនិង អាជ្ញាធរចុះមក ពិនិត្យមើលសព ដើម្បីធ្វើការស្រាវជ្រាវ ក្នុងករណីនេះបន្ដ ទៀត ។

មន្ដ្រីនគរបាល មូលដ្ឋានបាននិយាយថា សពនារីរងគ្រោះ ស្លៀករ៉ូបរាត្រី ពណ៌ទឹកប៊ិច ហើយមានស្នាមជាំ នៅលើដងខ្លួនជាច្រើន កន្លែង ដូច្នេះមានជន មិនស្គាល់មុខវាយ សម្លាប់ដើម្បីចាប់រំលោភ រួចហើយនៅពេល ដឹងជនរងគ្រោះស្លាប់ ក៏យកសពទៅ បោះចោលនៅ ក្នុងទឹកទន្លេ ក្នុងគោលបំណង បំបាត់ភស្ដុតាង៕

ជនសង្ស័យ ដែលសម្លាប់និស្សិតវ៉ាន់ដា គណនេយ្យ ពេលសមត្ថកិច្ចឃាត់ខ្លួន






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម