ជឿអត់ថា អ្នកទៅញ៉ាំការគេញឹកញាប់ អាចនឹងឆាប់បានគូដែរ?
ឲ្យតែទៅចូលរួមកម្មវិធីម្ដងៗ មិនថាកម្មវិធីរៀបការជប់លៀង ឬខួបកំណើតទេ ទាំងស្រីទាំងប្រុស ច្បាស់ជាធ្វើខ្លួនម៉ាអេមៗ មើលសឹងតែមិនស្គាល់។ ចុះបើម្នាក់ៗតុបតែងខ្លួនស្អាតៗអញ្ចឹង ជឿអត់ថា មិនយូរមិនឆាប់ ច្បាស់ជាបានជួបអ្នកដែលខ្លួនពេញចិត្តជាមិនខានឡើយ។ តើការដែលឧស្សាហ៍ទៅចូលរួមកម្មវិធីរៀបការ ឬជប់លៀងជាដើម ពិតជាឆាប់បានជួប Honey មែនឬ?
ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះយុគន្ធរ កញ្ញា ណង ស្រីម៉ុច អាយុ១៨ឆ្នាំ បានប្រាប់ Sabay ឲ្យដឹងថា ជាការពិតណាស់ នៅពេលដែលទៅចូលរួមកម្មវិធី មនុស្សស្រីតែងតែធ្វើខ្លួនស្អាតៗ។ អ្នកខ្លះតុបតែងឡើងមើលលែងចង់ស្គាល់ក៏មានដែរ។ ហេតុនេះហើយទើបមានអ្នកខ្លះសម្លឹងមើលឃើញ ពេញចិត្តមនុស្សដែលខ្លួនស្រលាញ់នៅពេលហ្នឹងឯង។
រូបតំណាង
ស្រីម៉ុច បន្ថែមទៀតថា៖ “តែសម្រាប់ខ្ញុំ មិនមែនបែបនេះទេ។ បើថាឲ្យចាប់អារម្មណ៍ប្រហែលអាច តែបើឲ្យឃើញភ្លាមស្រលាញ់ភ្លែត នោះមិនអាចទៅរួចទេ។ អ្នកណាទៅហ៊ានស្រលាញ់គេភ្លាមៗទៅកើតនោះ បើមិនទាន់ទាំងបានស្គាល់អត្តចរិតគេច្បាស់ផង”។
សម្បុរសណ្ដែកបាយ រាងខ្ពស់ស្រលះ កញ្ញា ផាត់ ស្រីពៅ អាយុ២៣ឆ្នាំ ជាអាជីវករលក់ខោអាវមួយរូបនៅផ្សារអូឡាំពិក បាននិយាយទាំងទឹកមុខញញឹមរីករាយថា៖ “ត្រូវហើយ ខ្ញុំយល់ស្របចំពោះការលើកឡើងនេះដែរ”។ ស្រីពៅ ពន្យល់ថា ធម្មតាទេ អ្នកដែលទៅចូលរួមកម្មវិធី ជាពិសេសទៅញ្ញុាំការនាក់ណាក៏ដូចអ្នកណាដែរ ប្រាកដជាធ្វើខ្លួន និងស្លៀកពាក់ស្អាតៗដើម្បីទៅចូលរួម។ ពេលនោះហើយដែលជាឱកាសមួយធ្វើឲ្យយុវវ័យមួយចំនួនបានជួបមនុស្សដែលខ្លួនចាប់អារម្មណ៍ស្រលាញ់។
កញ្ញា ផាត់ បញ្ជាក់ថា៖ “ជាក់ស្ដែងដូចប្អូនស្រីជីដូនមួយរបស់ខ្ញុំជាដើម ពេលដែលទៅធ្វើជាអ្នកកំដរការគេ ស្រាប់តែអ្នកដែលថតរូបការនោះចាប់អារម្មណ៍ ចង់ស្រលាញ់វា ទាំងដែលប្អូនស្រីខ្ញុំមិនបានដឹងខ្លួនសោះ”។
លើកឡើងពីរឿងនេះដែរ យុវជន សុង វិសាល អាយុ២៣ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលទើបតែបានទៅចូលរួមកម្មវិធីរៀបការរបស់មិត្តភ័ក្ដិកាលពីសប្ដាហ៍មុន បានប្រាប់ថា៖ “ខ្ញុំក៏យល់បែបនេះដែរ អ្នកដែលឧស្សាហ៍ទៅចូលរួមកម្មវិធីការញឹកញាប់ មិនយូរទេ ប្រាកដជានឹងចាប់អារម្មណ៍អ្នកណាមួយជាមិនខានឡើយ”។
វិសាល បន្តថា៖ “ដូចជាពួកម៉ាកខ្ញុំជាដើម ពេលដែលទៅចូលរួមកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់មិត្តភ័ក្ដិកាលពីថ្ងៃសៅរ៍មុននោះ ស្រាប់តែឮនិយាយប្រាប់ខ្ញុំថា គេបានចាប់អារម្មណ៍នឹងនារីស្អាតម្នាក់ ដែលមកកម្មវិធីការនេះដែរ ហើយគេថែមទាំងសុំលេខទូរស័ព្ទបានទៀតផង”។
ថាអីចេះខុស យុវវ័យសម័យឥលូវដែលចូលចិត្តធ្វើខ្លួន cute cute ហើយទៅចូលរួមកម្មវិធីរៀបការគេនោះ មិនយូរទេ ច្បាស់ជាបានជួបនឹងមនុស្សដែលខ្លួនពេញចិត្តហើយ។
តួយ៉ាងដូចជា យុវជន មី ពិសិដ្ឋ អាយុ២៤ឆ្នាំ និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក៏និយាយបែបនេះដែរ។ ពិសិដ្ឋ អះអាងថា៖ “ខ្ញុំក៏ទើបតែបានជួបនឹងមនុស្សស្រីដែលពេញចិត្ត នៅពេលដែលខ្ញុំទៅចូលរួមកម្មវិធីរៀបការរបស់បងប្អូន។ ពេលនេះកំពុងតែស៊ើបសួរតាមរយៈមិត្តភ័ក្ដិ ដើម្បីចង់ដឹងពីគេម្នាក់នោះដែរ។ ខ្ញុំចាប់អារម្មណ៍គេ ដោយសារតែនាងមានសម្រស់ស្អាតៗ នៅក្នុងកម្មវិធីមើលទៅនាងហាក់ដូចជាស្អាត លេចធ្លោជាងគេតែម្ដង”៕
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!