សាស្ត្រាចារ្យ សក់ស្កូវទៅហើយ មកអង្គុយអោបថើប ក្មេងស្រី ត្រូវគេលួចថត បាននឹងកន្លែង
ចិន៖ កាលពីពេលថ្មីៗនេះ មនុស្សជាច្រើន បានចាប់អារម្មណ៍ ទៅលើរូបថត បីសន្លឹកដែល បង្ហាញពីសកម្មភាព របស់បុរសវ័យ ចំណាស់ម្នាក់ ដែលមានសក់ស្កូវ ទៅហើយនោះ បានទៅអង្គុយ អោបថើបនារី វ័យក្មេង២នាក់ នៅក្នុងភោជនីយដ្ឋាន មួយកន្លែង ដោយគ្មានភាពខ្មាសអៀន សូម្បីតែបន្តិច។
យោងតាមប្រភព ព័ត៌មានបាន បង្ហាញពី អត្តសញ្ញាណរបស់ បុរសចំណាស់ ម្នាក់នោះ មានឈ្មោះថា Wang Xiaojian ដែលជា សាស្ត្រាចារ្យរបស់ មហាវិទ្យាល័យវិចិត្រសិល្បៈ ក្នុងខេត្តស៊ីឈួន ប្រទេសចិន រីឯនារីវ័យក្មេង ២នាក់នោះវិញ ត្រូវបានគេសង្ស័យថា ជាកូនសិស្សរបស់គាត់។
ក្រោយពីមាន ការបែកធ្លាយ រូបថតទាំងនេះ មហាវិទ្យាល័យមួយនោះ បានចេញសេចក្តី ថ្លែងការណ៍មួយ ដែលបានបញ្ជាក់ថា លោក Wang Xiaojian បានចូលនិវត្តន៍ រួចទៅហើយ ម្យ៉ាងវិញទៀត ខាងសាលា ក៏បានបញ្ឈប់រាល់ការ បង្រៀនក៏ដូចជា សកម្មភាពការងារ ផ្សេងៗទៀត របស់គាត់ ផងដែរ។
ស្របពេលនេះដែរ លោក Wang Xiaojian ក៏បានចេញមុខ និយាយប្រាប់ សាធារណៈជនថា រូបគាត់បាន ចូលនិវត្តន៍រួចទៅហើយ ចំណែក ក្មេងស្រី២នាក់នោះ ក៏មិនមែន ជាសិស្សរបស់គាត់ដែរ។ ហើយ ទង្វើបែបនេះ គឺគ្មានធ្វើអ្វីខុសឡើយ ដោយគ្រាន់តែទៅ អង្គុយទទួលទាន អាហារជាមួយនារី ២នាក់ ព្រោះថាពួកគេ មានរឿងចង់និយាយ លេងជាមួយនឹងគាត់ ប៉ុណ្ណោះ។
យ៉ាងណាមិញ ប៉ុន្មានថ្ងៃក្រោយ មកទៀតសំបុត្រ សុំទោសមួយ របស់លោក Wang ក៏ត្រូវបាន ចុះផ្សាយតាម Online ដោយគាត់បាន សរសេរ ក្នុងន័យ សុំទោសសម្រាប់ អាកប្បកិរិយា មិនសមរម្យ របស់គាត់កាល ពីល្ងាចនោះ ដោយសារតែ រូបគាត់ស្ថិតនៅ ក្នុងស្ថានភាពស្រវឹង។
គួរបញ្ជាក់ផងដែរថា ប្រជាជនជាច្រើន បានសម្តែងការ មិនពេញចិត្ត យ៉ាងខ្លាំង ក៏ដូចជា ធ្វើការរិះគន់ យ៉ាងចាស់ដៃ ទៅលើករណីមួយនេះ ព្រោះថា បុរសនោះជា សាស្ត្រាចារ្យមាន ចំណេះដឹង និងសីលធម៌ ក្នុងខ្លួនមិនគួរណា ទៅប្រព្រឹត្តអំពើ ដែលគ្មានភាព អៀនខ្មាស បែបនេះសោះ៕
ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?
ប្រភព៖ បរទេស
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!