ឆ្នាំ ២៧៥០ ប្រជាជនកូរ៉េខាងត្បូង នឹងអាច បាត់សាបសូន្យ ពីលើលោក តើជឿទេ?

 
 

កូរ៉េខាងត្បូង៖ តើអ្នកដឹងទេថា ប្រទេសកូរ៉េខាងត្បូង បានចំណាយ ប្រាក់រាប់លាន និងលាន ដុល្លារ ក្នុងការប៉ុនប៉ង បង្កើនតួលេខ អត្រាកំណើត របស់ប្រជាជន ប៉ុន្ដែ បែរជាបរាជ័យ នេះបើយោងតាម របាយការណ៍ បានបង្ហាញ។

យ៉ាងណាមិញ តាមកាសែតដ៏ធំ និងមានវ័យចាស់ជាងគេ របស់កូរ៉េខាងត្បូង Chosun Ilbo បានបង្ហាញ ឲ្យដឹងថា ថវិកាប្រចាំឆ្នាំ ទៅលើ កម្មវិធីមួយនេះ បាន ឈានទៅដល់ ១៣.៨៥ លានលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំនេះ។ គួរបញ្ជាក់ថា មូលហេតុ ចំបង ដែលបណ្ដាល ឲ្យរាជរដ្ឋាភិបាល បរាជ័យ ក្នុងការបង្កើន អត្រាផ្ដល់កំណើត នេះ ដោយសារតែ ប្រាក់មួយចំនួនធំ បានឧបត្ថម្ភ ទៅលើការថែទាំក្មេង ជាជាង ធ្វើឲ្យប្រជាជនកូរ៉េ មានបំណង ក្នុងការចង់ បង្កើតកូននោះ។

បើយោងតាម ទិន្នន័យ របស់ធនាគារពិភពលោក បានបង្ហាញឲ្យដឹងថា ចំនួននៃ ការផ្ដល់កំណើត ក្នុងកូរ៉េខាងត្បូង បានធ្លាក់ចុះ យ៉ាងកំហុគ ពី ១២,០០០ ទៅ ៤៣៦,៥០០ កាលពីឆ្នាំមុន ដែលនេះជា កំរិតដ៏ទាបបំផុត ដែលចាប់ផ្ដើម កត់ត្រា តាំងពីឆ្នាំ ១៩៧០ និងជាចំណោម ដ៏ទាបបំផុត នៅលើពិភពលោកដូចគ្នា ។

ការបង្ហាញពី ការព្រួយបារម្ភ តាមរយៈ និន្នាការមួយនេះ ខាងសេវាស្រាវជ្រាវនៃសភា របស់រដ្ឋសភាប្រទេសនេះ ក៏បានធ្វើការព្រមាន កាលពីខែសីហា ថា កូរ៉េខាងត្បូង នឹងអាចក្លាយជា ប្រទេសដ៏ទំនើប ដំបូងបំផុត ដែលមាន ប្រជាជនរស់នៅ រត់ចោលអស់។ មួយវិញទៀត ប្រសិនជា ចំនួនបង្កើតកូន នៅតែបន្ដ ទាប នោះចំនួន ប្រជាជនសព្វថ្ងៃ ដែលមាន ៥០លាននាក់នេះ នឹងនៅសល់តែ ១០លាន នាឆ្នាំ ២១៣៦ ហើយនឹង បាត់សាបសូន្យ នៅឆ្នាំ ២៧៥០ នេះបើតាមការសិក្សាស្រាវជ្រាវ បានបង្ហាញ។

តាមការស្រាវជ្រាវ ពីប្រភពព័ត៌មានផ្សេង ទៀត បាន ឲ្យដឹងថា មូលហេតុដែល នារីកូរ៉េ មិនចង់ពរពោះ ដោយសារតែ មានមហច្ឆិតាធំ ទៅលើ ការងារ ដែលភាគច្រើន ពួកគេ ផ្ដោតទៅលើ ការងារ ជាជាងបង្កើតគ្រួសារ៕

ប្រភពពី បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម