យុវជនម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពភាពរំលោភ ស្រ្តីម្នាក់ មិនបានសម្រេច ហើយរត់គេចខ្លួន
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ព្រោះតែស្រឡាញ់ ស្រ្តីម៉េម៉ាយម្នាក់ខ្លាំងពេក ក៏បានលបលួច ឡើងទៅលើផ្ទះ ជាន់ទីមួយ របស់ស្រ្តីនោះជួល ស្នាក់នៅបីនាក់បងប្អូន និងមិត្តភក្តិ ហើយបានធ្វើសកម្មភាព ចាប់រំលោភ តែមិនបានសម្រេច ដោយស្រ្តីរងគ្រោះ ស្រវ៉ាដបស្រា វាយក្បាលយុវជននោះ បែកហូរឈាម ដែលធ្វើឱ្យយុវជននេះ ខឹងក៏ដាល់ ស្រ្តីខាងលើមួយដៃ និងធាក់មួយជើង ហើយរត់ចុះទៅ រាំធុងបាសធ្វើេព្រងើយ ។ ហេតុការណ៍ខាងលើ កើតឡើងកាល ពីវេលាម៉ោង១០ និង១០នាទី នៅចំណុចផ្ទះជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនសង្ស័យមានឈ្មោះ សឹម សុផល អាយុ២៤ឆ្នាំ ជាកម្មករសំណង់ មកជួលបន្ទប់ស្នាក់ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ចំណែកជនរងគ្រោះ មានឈ្មោះ ង៉ែត ដាវី អាយុ២៨ឆ្នាំ ជាកម្មការិនី រោងចក្រកាត់ដេរ មកស្នាក់នៅ ក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័។
បើតាមប្រភពព័ត៌មាន ពីស្រ្តីរងគ្រោះបានឱ្យដឹងថា យុវជនសង្ស័យខាងលើ បានស្គាល់ ប្អូនស្រីរបស់គាត់ ហើយតែងតែ មកលេងផ្ទះគាត់ រៀងរាល់ថ្ងៃ ។ យូរៗទៅយុវជនខាងលើ បានចាប់ចិត្ត ស្រឡាញ់គាត់ ដែលជាស្រ្តីម៉េម៉ាយ ព្រមទាំងប្រចណ្ឌគាត់ ជាមួយបុរសដ៍ទៃ និងតែងតែ ជេរឌៀមដាម ដាក់រូបគាត់ទៀតផង ដោយដឹងថា យុវជនខាងលើ ស្រឡាញ់គាត់ ពេលនោះគាត់ ក៏បាននិយាយប្រាប់ ទៅយុវជនខាងលើថា << ខ្ញុំអត់ស្រឡាញ់ សុផលឯងទេ ព្រោះសុផលឯងនៅក្មេង ចំណែកខ្ញុំវិញ ចាស់ហើយ មិនសមគ្នាទេ>> គ្រាន់តែឮគាត់ និយាយដូច្នេះ យុវជនខាងលើ ក៏បានទៅផឹកស្រាស្រវឹង ហើយបានលបលូច ឡើងមកលើផ្ទះ ជួលជាន់ទី១ របស់គាត់ដែល ជួលស្នាក់នៅជាមួយ ប្អូនស្រីក្រមុំម្នាក់ និងមិត្តភក្តិម្នាក់ទៀត ។
ពេលឡើងមកដល់លើផ្ទះគាត់ យុវជនរូបនោះ បានស្ទុះមកឱប គាត់ពីក្រោយ ពេលនោះគាត់ ក៏ស្រវ៉ាបានដបស្រា យកមកវាយ ក្បាលយុវជននោះ បែកហូរឈាម ធ្វើឱ្យយុវជនខាងលើ ខឹងក៏បានដាល់ គាត់មួយដៃ និងធាក់មួយជើង រួចរត់ចុុះពីលើ ផ្ទះជួលរបស់គាត់ ទៅរាំធុងបាស ធ្វើព្រងើយ ។ បន្ទាប់មកគាត់ បានទៅប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួនយុវជនខាងលើ ដោយគាត់បាន ទូរស័ព្ទនិយាយ បញ្ចុះបញ្ចូល យុវជនខាងលើ យ៉ាងយូរទើប យុវជនរូបនោះ បានមកជួបរូបគាត់ ហើយសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង ។
ក្រោយពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសួរនាំ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលចោមចៅ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!