បុរសម្នាក់យកញញួរ វាយឆ្កែគេ តែម្ចាស់ឆ្កែ ស្ទុះទៅឱបឆ្កែ ក៏ត្រូវ ចំក្បាលមួយញញួរ បណ្តាលឱ្យ របួស ក៏ត្រូវប៉េអឹមចាប់តែម្តង
ខេត្តបន្ទាយមានជ័យ ៖ ខឹងឆ្កែខាំចំក្បាលជង្គង់ បុរសម្នាក់បាន យកញញួរវាយឆ្កែនោះ តែម្ចាស់ឆ្កែ ទៅឱបឆ្កែ ក៏ត្រូវក្បាលមួយញញួរ បណ្តាលរបួស ស្រាលហើយ ប៉េអឹមក៏បានចាប់ខ្លួន អ្នកវាយបញ្ជូន ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ តុលា ២០១៤ ។
លោក ជា ដា មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ឱ្យថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួន មានឈ្មោះ ប៉ុក ភក្តី ហៅភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់ភូមិប៉ាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកបានបន្តថា នៅពេលដែលឃាត់ខ្លួន ជនសង្ស័យ គឺកម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានទទួលពាក្យ បណ្តឹងពីឈ្មោះ គុណ សាមាន ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានប្តឹងឈ្មោះ ប៉ុក ភក្តី ហៅ ភ័ក្រ ថា បានយកញញួរ វ៉ៃក្បាលផ្នែកខាងក្រោយ បណ្តាលឱ្យ របួសស្រាល។ ដែលហេតុការណ៍នេះ កើតឡើងកាលពី ថ្ងៃទី១១ តុលា ២០១៤នៅវេលាម៉ោង៣ រសៀល ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ក្រោយពេលសមត្ថកិច្ច សាកសួរជនសង្ស័យ បានសារភាពថាខ្លួន ពិតជាបានវ៉ៃ ត្រូវជនរងគ្រោះ បណ្តាលរបួសមែន ព្រោះតែខ្លួនខឹងនឹង ឆ្កែរបស់ជនរងគ្រោះ ស្ទុះមកខាំខ្លួន ចំក្បាលជង្គង់ ហើយខ្លួនក៏បាន ទាញយកញញួរ ជាប់នឹងដៃវ៉ៃឆ្កែនោះ តែម្ចាស់ឆ្កែស្ទុះ មកឱបឆ្កែ ក៏ត្រូវកចំក្បាល មួយញញួរបណ្តាល របួសតែម្តង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!