ចាប់រំលោភប្អូន​ ថ្លៃអាយុ១០ឆ្នាំ សម្រេច ៤ដង ត្រូវជាប់ខ្នោះ

 
 

កំពង់ស្ពឺ៖ ជនល្មោភកាមម្នាក់ បានចាប់ រំលោភប្អូនថ្លៃ របស់ខ្លួន អាយុ១០ឆ្នាំ នៅខាងកើតផ្លូវលំ ក្នុងព្រៃចម្ងាយ ៥០ម៉ែត្រទីដែល កន្លែងស្ងាត់ ខណៈដែលជនសង្ស័យ និងក្មេងស្រីរងគ្រោះ កំពុងធ្វើដំណើរ ត្រឡប់មកពី បញ្ចូលអាគុយ ។

ហេតុការណ៍ចាប់រំលោភ ប្អូនថ្លៃស្រីរបស់ ខ្លួនមិនទាន់គ្រប់ អាយុខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ៣រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅក្នុង ពាមគ្រោង ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប៉ុន្ដែជនល្មើសរូបនេះ ត្រូវបានចាប់ខ្លួនពីនគរ បាលប៉ុស្ដិ៍ឃុំ ក្រាំងដឺវ៉ាយ ក្រោយពីបែកធ្លាយ នៅពេលដែល ក្មេងស្រីរងគ្រោះ បាននិយាយរឿងនេះ ប្រាប់បងប្រុស និងម្ដាយរបស់ខ្លួន។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ក្រាំងដឺវ៉ាយ បាននិយាយថា ជនល្មោភកាមដែល ត្រូវចាប់ខ្លួន ខាងលើនេះឈ្មោះ សុន ធឹម អាយុ៣០ឆ្នាំ រស់នៅភូមិដូង ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច រីឯក្មេងស្រីរងគ្រោះ ឈ្មោះ ឈ ច ន អាយុ ១០ឆ្នាំ ត្រូវជាប្អូនថ្លៃ ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍បានបន្ដថា មុនពេលកើតហេតុ ជនល្មើសបាន ជិះម៉ូតូគប់ដឹកប្អូន ថ្លៃរបស់ខ្លួនទៅ បញ្ចូលភ្លើងអាគុយ នៅភូមិ បន្ទាយរកា ។ លុះពេលបញ្ចូល រួចហើយក៏ធ្វើ ដំណើរត្រឡប់មកវិញ ដល់កន្លែងស្ងាត់ នៅក្នុងភូមិពាមគ្រោង ជនសង្ស័យ បានឈប់ម៉ូតូ ហើយអូសដៃក្ មេងស្រីរងគ្រោះ ចូលទៅក្នុងព្រៃ ចម្ងាយពីផ្លូវប្រហែល ៥០ម៉ែត្ររួចក៏ធ្វើ សកម្មភាពសម្រាតខោអាវ និងចាប់រំលោភ រហូតទៅដល់ ៤ដង ។

ក្រោយពីប្រព្រឹត្ដ អំពើអាស ទៅលើប្អូន ថ្លៃរបស់ខ្លួន ដែលមិនទាន់ គ្រប់អាយុនោះ ជនល្មើសរូបនេះ បានដឹករូបនាង ត្រឡប់មក ផ្ទះវិញ ប៉ុន្ដែក្មេងស្រីរងគ្រោះ បានប្រាប់រឿង រ៉ាវទាំងនេះ ទៅបងប្រុស និងម្ដាយទើបនាំគ្នា ទៅដាក់ពាក្យបណ្ដឹង នៅនគរបាលប៉ុស្ដិ៍ រហូត ឈានទៅដល់ការ ឃាត់ខ្លួន ជននេះតែម្ដង ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ក្រាំងដឺវ៉ាយ បានបញ្ជាក់ថា ក្រោយទទួលបាន ពាក្យបណ្ដឹងពីក្រុម គ្រួសារ ជនរងគ្រោះរួចមក សមត្ថកិច្ចក៏បាន ធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការ ចាប់ខ្លួនជននេះ ដើម្បីបន្ដការសួរនាំបញ្ជូន សំណុំរឿងទៅ កាន់សាលាដំបូង ខេត្ដកំពង់ស្ពឺ ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម