រូបភាពនេះ អាចបញ្ជាក់ថា ក្តាមយក្ស ពិតជាមាន នៅលើពិភពលោក យើងមែន?
អង់គ្លេស៖ កាលពីពេលថ្មីៗនេះ មានរូបថតប៉ុន្មានសន្លឹក ត្រូវបានបង្ហោះ ចូលនៅតាមប្រព័ន្ធ Online ដែលបានបង្កភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាវាគឺជា រូបភាពដែលបង្ហាញ ពីស្រមោលមាន រូបរាងដូចជា សត្វក្តាមយក្ស ដ៏ធំសម្បើម មួយកំពុងតែ ត្រាំខ្លួននៅក្នុងទឹក។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា រូបថតទាំងនេះ ត្រូវបានថតដោយលោក Quinton Winter ខណៈពេលដែលលោក នាំកូនប្រុស របស់គាត់ចេញនេសាទ រួចក៏បានប្រទះឃើញ រូបរាង សត្វក្តាមយក្ស នៅក្បែរផែមួយកន្លែង ក្នុងទីក្រុង Kent នាប្រទេសអង់គ្លេស។ លោក Winter ក៏បានបញ្ជាក់ថា “ពីដំបូងខ្ញុំស្មានថា វាគ្រាន់តែជា ស្រមោលរបស់ផែ នោះប៉ុណ្ណោះ តែដល់ពេលមើល យូរទៅមិនមែននោះទេ តែវាដូចជា សត្តក្តាម ដ៏ធំមួយទៅវិញ ទើបខ្ញុំប្រញាប់ ថតរូបទាំងនោះ តែម្តង”។
បើយើងមើល តាមរូបថតទាំងនេះ យើងនឹងឃើញ រូបរាងសត្វក្តាមយក្ស មួយកំពុងតែ សង្ងំខ្លួនក្នុង ទឹកមិនជាជ្រៅ ប៉ុន្មានឡើយ ហើយវាអាចមាន ប្រវែងដល់ទៅ ជាង១៥ម៉ែត្រ។ យ៉ាងណាមិញ មានមនុស្សមួយចំនួន ដែលបានឃើញ រូបទាំងនេះហើយ ជឿជាក់ថា វាពិតជារូបរាង របស់សត្វក្តាម យក្សមួយក្បាល ប្រាកដមែន ស្របពេលដែល អ្នកផ្សេងទៀត បង្ហាញពីការ មិនជឿជាក់ ដោយលើកឡើងថា វាគ្រាន់តែជា ស្រមោលរបស់ មាត់ច្រាំងនោះ ប៉ុណ្ណោះ។
នេះគឺជា រឿងដ៏ចម្លែក មួយទៀតហើយ ដែលមានការចោទ សួរថាតើ ពិតជាមានក្តាមយក្ស ឬក៏ភាសាបរទេស ហៅថា Crabzilla នៅលើលោក យើងនេះមែន ឬយ៉ាងណា៕
ចុះប្រិយមិត្តយល់ យ៉ាងណាដែរ?
ប្រភព៖ ដេលីម៉េល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!