ពិត​ជា​មិន​ធម្មតា! ប្រលង​នៅ​សាលា​ដុន​បូស្កូ​សុទ្ធតែ​ម៉ាក​ៗ​ណឹង​!

 
 

ខ្លះ​អង្គុយ ​សរសេរ​​​ ផ្ទាល់​ដី ចំណែក​ខ្លះ​ទៀត​​អង្គុយ​​លើ​​តុ​ ដែលនៅឆ្ងាយពីគ្នា ក្រោម​ដំបូល​រោង​ជាង​ដ៏​ធំ​មួយ​។​ ទាំង​នេះ​គឺ​ជា​​ទិដ្ឋភាព​ពេល​​ប្រលង ​និស្សិត​​នៅ​សាលា​បច្ចេកទេស​ដុនបូស្កូ​។ ជា​សាលា​​ ដែល​​នាំ​មុខ​គេ​​ខាង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ផ្នែក​បច្ចេកទេស​​ជាង​ ២០ ឆ្នាំ​​មក​ហើយ​ សាលា​​​ដុន​បូស្កូ​ ត្រូវ​បាន​យុវជន​​ជា​ច្រើន​​លាន់​មាត់​​តៗ​គ្នា​ថា​ ​មាន​​វិន័យ​ម៉ត់​ចត់​​​ ​​ជា​ពិសេស​​​ពេល​ប្រលង​ម្ដងៗ។

​​​​តាម​រយៈ​​រូប​ភាព ដែល​បាន​ឃើញ​​បង្ហោះ​នៅ​លើ Pageរបស់សាលា​ កញ្ញា សុធានី​ និស្សិត​​ឆ្នាំ​ទី​២ ជំនាញ​គណនេយ្យ​ សាកល វិទ្យាល័យ ​ជាតិ​គ្រប់​គ្រង​បាន​​​​លើក​ឡើង​ថា កញ្ញា​ធ្លាប់​ឭ​មិត្តភ័ក្ដិ​​ជា​ច្រើន​និយាយ​​​ពី​​ការ​អនុវត្ត​វិន័យ​របស់​​​​​នៅ​សាលា​ខាង​លើ​។ ​ពេល​នេះ​បាន​ឃើញ​ផ្ទាល់​ភ្នែក​​ ពិត​ជា​មាន​ភាព​តឹង​រឹង​មែន​។ “អញ្ចឹង​​បាន​ជា​សិស្ស​ភាគ​ច្រើន​​រៀន​នៅ​សាលា​​ដុន​បូស្កូ​ មាន​សមត្ថភាព​។ ខ្ញុំ​គិត​ថា ធ្វើ​អញ្ចឹង​ល្អ​ណាស់​ ព្រោះ​ដើម្បី​ពង្រឹង​គុណភាព​​ ​​”។ សុធានី​ បន្ថែម​។

សម្បត្តិ​​ និស្សិត​សាកលវិទ្យាល័យ​​ជាតិ​គ្រប់​គ្រង​ ក៏​បាន​គាំទ្រ​ទៅ​នឹង​ការ​អនុវត្ត​​តឹង​រឹង​​នៅ​ពេល​ប្រលង​នេះ​ដែរ។​ យុវជន​រូប​នេះ​បាន​ពោល​ថា​៖​ “ធ្វើ​អញ្ចឹង​បាន​​គេ​ហៅ​ថា​ប្រលង​ មិន​ដូច​សាលា​ខ្លះ​មាន​ភាព​ធូរ​​លុង​​ចម្លង​គ្នា​ស្រេច​តែ​ចិត្ត​។​ ទី​បំផុត​​អត់​ចេះ​ រៀន​ចប់​ទាត់​ខ្យល់​”។

កញ្ញា ឈួន ច័ន្ទ្រា​ ​លេខា​ និង​ជា​មន្ត្រី​ទំនាក់​ទំនង​នៅ​សាលា​បច្ចេកទេស​ដុន​បូស្កូ​បា​រៀប​រាប់​ថា​ វិន័យ និង​បទ​បញ្ជា​ផ្ទៃ​ ក្នុង​របស់​​​នៅ​​សាលា​ដុនបូស្កូ មិន​ខុស​ពី​​សាលា​ជា​ច្រើន​​ទៀត​នោះ​​ទេ​។​ ប៉ុន្តែ​អ្វី​ ដែល​សំខាន់​សាលា​បាន​អនុវត្ត​ម៉ឺង​មាត់​ចំពោះ​គោល​ការណ៍​​ ដែល​បាន​ដាក់​ចេញ​។​ កញ្ញា​​បន្ថែម​ថា ​​និស្សិត​​ ដែល​ខិត​ខំ​ប្រឹង​ប្រែង ព្យាយាម​​រៀន​សូត្រ​​ នឹង​មិន​លំបាក​ទេ​ ក្នុង​ការ​ប្រឡង​​ជាប់​​ ព្រោះ​នៅ​មុន​ពេល​ប្រលង​ម្តង​ៗ ​សាស្ត្រាចារ្យ​ ​តែង​ប្រាប់​​នូវ​ចំណុច​សំខាន់​ៗ​​ ដែល​ត្រូវ​សិក្សា​​​។ “​ពេល​ប្រលង​​ហាម​ដាច់​ខាត​ការ​​ការ​​មើល​ប្រុយយ៉ុង​ ​​​និង​ការ​​លួច​មើល​គ្នា​ទៅវិញ​ទៅ​មក​​ ព្រោះ​សាលា​គិត​ពី​គុណ​ភាព​ជា​ចម្បង​ ហើយ​​បើ​សិន​​សិស្ស​ណា​ម្នាក់​ប្រលង​ធ្លាប់​ នឹង​​ឲ្យ​ប្រលង​រហូត​ទាល់​តែ​ជាប់”។
​​​​
បើ​តាម​ កញ្ញា ឈួន ច័ន្ទ្រា​ ​ការ​ប្រលង​ ដែល​មើល​ទៅ​​ឃើញ​បេក្ខជន​​អង្គុយ​ប្រលង​ និង​ខ្លះ​អង្គុយ​នៅ​រោង​ជាង​ប្រលង​នេះ​ ដោយ​សា​សាលា​​ខ្វះ​អគារ​ សម្រាប់​សិស្ស​បេក្ខជន​​អង្គុយ​ប្រលង​ ខណៈ​ពេល​ប្រលង​ម្តង​ៗ មាន​​បេក្ខជន​ច្រើន​នាក់​។​

សាលា​បច្ចេកទេស​​ដុន​បូស្កូ បាន​​ទទួល​​ការ​បណ្ដុះបណ្ដាល​ដល់​និស្សិត​ក្រីក្រ​កម្ពុជា​ជា​ច្រើន​​នាក់​ ​ក្នុង​នោះ​​ជំនាញ​មេកានិច, អគ្គិសនី, ជួសជុល​រថយន្ត, ផ្នែក​បោះពុម្ព ​ អេឡិចត្រូនិក ​និង​កុំព្យូទ័រ​ជា​ដើម។

ប្រភព   Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម