ACU ឃាត់ខ្លួនជន សង្ស័យ ២នាក់ ជាប់ពាក់ព័ន្ធ ការប្រឡង ទុតិយភូមិ
ភ្នំពេញ៖ អង្គភាពប្រឆាំង អំពើពុករលួយ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ២នាក់ ដែលបានប្រព្រឹត្ត បទល្មើសជាប់ព័ន្ធនឹង ការប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប លើកទី២ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលាឆ្នាំ ២០១៤ នេះ។
ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃចន្ទនេះ លោក រស់ សាលីន អ្នកនាំពាក្យក្រសួង អប់រំថ្លែងថា ករណីទី១ ស្ត្រីម្នាក់បានយក សំណៅឯកសារ ទៅលក់មុខ សាលាបាក់ទូក និងករណីទី២ យុវជនម្នាក់បន្លំ ធ្វើអ្នកសង្គេតការណ៍។ លោកថ្លែងថា " អ្នកទាំងពីរត្រូវបាន អង្គភាពប្រឆាំង អំពើពុករលួយ នាំខ្លួនភ្លាមៗ ទៅកាន់អង្គភាព"។
តែទោះយ៉ាងណា ក៏ដោយលោក រស់ សាលីន បានវាយតំលៃ ដំណើរការនៃការប្រឡង សម្រាប់ព្រឹកនេះ ប្រព្រឹត្តទៅល្អ ជាងការប្រឡង នៅលើក ទី១ទៅទៀត។ លោកនិយាយបន្ថែមថា" បើយើងទទួល បានព័ត៌មានពី តាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ការប្រឡងគឺ ស្ងប់ស្ងាត់ល្អ ពោលគឺអនុរក្ស គោរពទៅតាម តួនាទីរបស់គាត់ រីឯបេក្ខជនរបស់ យើងគាត់ គោរពទៅតាម វិន័យរបស់គាត់។ បើយើងនិយាយ មែនទែនទៅ ទិដ្ឋភាពព្រឹកនេះ ដំណើរការល្អជាង លើកទី១ទៀត ព្រោះគាត់យល់ដឹង បទពិសោធន៍ កាលពីប្រឡង លើកទី១អស់ហើយ"។
សូមបញ្ជាក់ថា បេក្ខជនដែលប្រឡង លើកទី២នេះ មានចំនួនជិត ៧ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុងនោះមានបន្ទប់ ចំនួន ២៧៥២ បន្ទប់ គ្រប់រាជធានី ខេត្ត។ លទ្ធផលនៃ ការប្រឡងនឹង ប្រកាសនៅ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងមុខ។ ក្នុងនោះអ្នកសង្គេតការណ៍ ជាតិ-អន្តរជាតិ មានចំនួនជាង ៣០០០នាក់។
គួររម្លឹកឡើងវិញបន្តិចថា កាលពីប្រឡងបាក់ឌុប លើកទី១ នៅថ្ងៃទី៤-៥ ខែសីហា មានបេក្ខជន ប្រឡងជាប់ សរុបចំនួន ២៣១២៦នាក់ ត្រូវជា ២៥,៧២ភាគរយ ក្នុងចំណោម សិស្សសរុប ៨៩៩៣៧នាក់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!