លេចធ្លាយឈ្មោះតារាខ្មែរ ចេញទៅសម្ដែងនៅកាណាដា គេចវេសមិនព្រមត្រឡប់មកវិញ
ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ គេសង្កេតឃើញថា មានតារាចម្រៀងប្រុស-ស្រីរបស់ ប្រទេសកម្ពុជាភាគច្រើន បានសម្រុក ចេញ ទៅរកប្រាក់ តាមរយៈការច្រៀង និង សម្តែងនៅ ក្រៅប្រទេសផ្សេងៗគា្ន តបតាមការអញ្ជើញ និង ធានាពីសំណាក់ប្រធាន សមាគន៍ខ្មែរ ដែលមាន ទីតាំង នៅទីនោះ ហើយក៏បានឆ្លៀតពេល ដើរលេងកំសាន្ត និងស្វែងរក ចំណូលផ្ទាល់ខ្លួនផងដែរ។
ស្របពេលដែលទីផ្សារសិល្បៈ របស់ខ្មែរបច្ចុប្បន្ន កំពុងតែមានស្ទុះកើតឡើង និង មានការគាំទ្រនេះដែរ ក៏មានតារាចម្រៀងសម្តែង ប្រុស-ស្រី របស់ខ្មែរ មួយចំនួន ត្រូវបានប្រធានសមាគន៍ខ្មែរ ក្រៅប្រទេស ធានាយក ចេញទៅសម្តែង និង ច្រៀងនៅទីនោះ ដើម្បីផ្សព្វ ផ្សាយពីវប្បធម៌ខ្មែរ នៅក្រៅ ប្រទេស។ ប៉ុន្តែទន្ទឹមនឹងការធានា ចេញទៅនេះដែរ ក៏មានតារាមួយចំនួន គោរព ទៅតាមគោលការ របស់ សមាគមន៍ តែខ្លះទៀត ក៏បានបំពានមិនគោរពលើច្បាប់ កិច្ចសន្យា នៅពេលបាន ចេញទៅហើយ បែរជាគេចវេស មិនត្រឡប់ មកស្រុក ខ្មែរវិញ តាមការកំណត់នោះឡើយ ។
ប្រធានសមាគមន៍ខ្មែរ នៅកាណាដា លោក ឃុន ដេវិត ធ្លាប់បានធានាតារាចម្រៀង សម្តែងរបស់ខ្មែរ ចេញទៅសម្ដែងនៅទីនោះ បាន ប្រាប់ គេហទំព័រ LookingTODAY ឱ្យដឹងថា សម្រាប់តារាចម្រៀង ដែលសមាគមន៍ របស់លោកធានាចេញ ទៅសម្តែងនៅលើទឹកដី ប្រទេសកាណាដា មាន៧០ភាគរយ បានគោរពតាម គោលការណ៍ និង វិលត្រឡប់ម កប្រទេសកំណើតវិញ តាមការកំណត់ ។ ប៉ុន្តែ ក្នុងនោះ ក៏មានតារាចម្រៀងខ្លះ បានបំពានគេចខ្លួន មិនព្រមត្រឡប់មកខ្មែរវិញទេ គឺបានពូនសំងំ រស់នៅ ទីនោះតែម្តង។
ប្រធានសមាគមន៍រូបនេះ បានបញ្ជាក់ថា រឿងខាងលើនេះ បានក្លាយជាបញ្ហា សមាគមន៍ របស់លោក ពិបាក ក្នុងការធានាតារាខ្មែរឯទៀត ដើម្បីយកទៅច្រៀង សម្តែងនៅទីនោះ ឱ្យបងប្អូន អាណិកជនខ្មែរ បានរាំលេងកំសាន្ត។ ជាមួយគ្នានេះ លោក ឃុន ដេវិត ក៏បានបង្ហាញប្រាប់ពី ឈ្មោះ របស់តារាចម្រៀង- សម្តែងខ្មែរ ដែលបានចេញទៅហើយ តែមិនត្រឡប់មកខ្មែរវិញ តាមការកំណត់ រួមមាន នូ វ៉ាន់ឌី, ង៉ែត ម៉ារាឌី, អ៊ឹង ស្រីពេជ្រ, ម៉ាយ៉ាដា, អ៊ឹម លីដាលី, ពេជ្រ ចរណៃ, វង្ស ម៉ាលីន និង កញ្ញា លីន ធីតា ជាដើម។
លោក ឃុន ដេវិត បានបន្ថែមថា មូលហេតុនេះហើយ ទើបស្ថានទូតកាណាដា នៅក្រុងបាងកក បិទមិន អនុញ្ញាតឱ្យសិល្បករខ្មែរ ចេញទៅ សម្តែង នៅទីនោះ។ ម្យ៉ាងទៀតបានយកឡេះថា តារាចេញ ទៅហើយ តែមិនត្រឡប់មកវិញ។ មួយវិញទៀត ដោយសារតារាខ្មែរមួយចំនួន បានប្តឹងប្រធាន សមាគមន៍ខ្មែរ នៅកាណាដា ទៅស្ថានទូតនៅទីក្រុងបាងកក ប្រទេសថៃ ថា សមាគមន៍របស់លោក ឱ្យតារា ហូបមិន គ្រប់គ្រាន់ និងដកហូត លិខិតឆ្លងដែន ជាដើម។
ត្រង់ចំណុចនេះ ត្រូវបានប្រធានសមាគមន៍ លោក ឃុន ដេវិត បញ្ជាក់ថា អ្វីដែលបានលើកឡើង ខាងលើថា សមាគមន៍របស់លោក ឱ្យតារាហូប មិនគ្រប់គ្រាន់ និងដកហូតលិខិត ឆ្លងដែន គឺជាការបង្ខូច ដើម្បីកុំឱ្យតារាចម្រៀង -សម្តែង ក្រោយៗទៀត បានមកសម្តែង នៅកាណាដា៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!