មកមើលរថយន្ត Lexus NX ស្ព័រ របស់ Will.i.am ទើបដឹងថា ឡូយយ៉ាងណា! (វីដេអូ)

 
 

បារាំង៖ រថយន្តម៉ាក Lexus សេរ៊ី NX ឆ្នាំ ២០១៥ ត្រូវបានដាក់បង្ហាញ នៅក្នុងកម្មវិធី Paris Fashion Week ដោយមានការ ឌីហ្សាញបន្ថែមពីលើ ទម្រង់ដើម ក្លាយជារថយន្តមានលក្ខណៈ ស្ព័រ យ៉ាងល្អឆើតឆាយ បំផុត ក្រោមការចូលរួម ពីតារាចម្រៀងដ៏ល្បីឈ្មោះ របស់អាមេរិក លោក Will.i.am ឈ្មោះពិត Williams Adams។

លោក Will.i.am ដែលជាសមាជិកមួយរូប នៅក្នុងក្រុម The Black Eyed Peas បានចេញមុខ ធ្វើជាអ្នកបង្ហាញរថយន្ត ប្រភេទ Custom (កែ) សេរ៊ី NX ដោយបានបំពាក់បន្ថែម នូវគ្រឿងបន្លាស់ របស់ប្រភេទរថយន្ត F Sport  រួមនឹងវត្ថុធាតុមានតម្លៃជាច្រើន ដូចជា អាលុយមីញ៉ូម ប្រភេទBrush,  កាបូន Vinyl, ទឹកថ្នាំប្រភេទ matte pearl white និង  ដំបូលកញ្ចក់ប៉ារូណាមិច ជាដើម។ លើសពីនេះ ទៅទៀត គ្រឿងខាងក្នុងវិញ ក៏ល្អប្រណិតផងដែរ ជាមួយនឹងកៅអីអង្គុយស្បែក ប្រភេទ Nappa ដ៏ទន់ និង មានការកែឆ្នៃ មួយចំនួនទៀត ដែលសុទ្ធតែជ្រើសរើស ទៅតាមការចង់បាន របស់លោក Will.i.am ផ្ទាល់តែម្តង។

ចំណុចគួរឲ្យទាក់ទាញមួយទៀត របស់រថយន្ត សេរ៊ីថ្មីនេះ ផងដែរ នៅត្រង់កាមេរ៉ា ដែលអាច ថតឃើញបាន ១៨០ដឺក្រេ ព្រមជាមួយ សមត្ថភាពថត រូបភាព និង វីដេអូ ជាលក្ខណៈ Panoramic ខណៈពេល កំពុងបើកបរក៏បាន។ រាល់ពេលថតរួច រូបភាពនឹងបញ្ជូន ទៅបង្ហាញភ្លាមៗ លើផ្ទាំងអេក្រង់របស់រថយន្ត ឬ ចូលទៅក្នុង ផ្ទាំងអេក្រង់ ទូរស័ព្ទស្មាតហ្វូន របស់អ្នកបើកបរ ក៏បាន តាមរយៈបច្ចេកវិទ្យា Bluetooth ដ៏ទំនើប។ បន្ថែមមួយចំនុចទៀត អ្នកបើកបរ ក៏អាចសាកថ្ម តាមរយៈ Wireless បាន នៅក្នុងរថយន្ត ផងដែរ។

ជាចុងក្រោយ លោក Will.i.am គាត់បានប្រាប់ ដល់ប្រភពព័ត៌មាន ឲ្យដឹងថា៖ «ខ្ញុំមានកិត្តិយសណាស់ ដែលបានធ្វើជាអ្នក សម្ភោធ រថយន្ត Lexus NX F Sport នៅក្នុងទីក្រុងប៉ារីសនេះ។ រថយន្តនេះ ពិតជាថ្មីប្លែកបំផុត ដោយមានការឌីហ្សាញ ទៅតាមស្ទាយ និង ចំណង់ចំណូលចិត្ត របស់រូបខ្ញុំផ្ទាល់។ តាមគំនិតរបស់ខ្ញុំ នេះជាការឌីហ្សាញ ដ៏ល្អបំផុតមួយ ដែលនឹងអាចជំរុញ ឲ្យអ្នកផ្សេងទៀត នូវគំនិត បង្កើតការឌីហ្សាញបែបនេះ»៕

ខាងក្រោមជាវីដេអូ ផ្សាយអំពី រថយន្ត Lexus NX ឆ្នាំ ២០១៥៖


ប្រភព៖ Yahoo


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម