ទីផ្សារ តាក់​ម៉ា ​អាច​ខ្ពស់​ត្រដែត​​ទេ ពេល​បោះ​​ជំហាន​ចូល​ផលិតកម្ម​សាន់ដេ?

 
 

ក្រោយ​ស្ងាត់​ដំណឹង​​ពេល​ចេញ​ពី ​ ពេល​នេះ​ កញ្ញា តាក់ម៉ា បាន​រក​ទ្រនំ​ថ្មី​ឃើញ​ហើយ​ គឺ ​ផលិតកម្ម​ សាន់ដេ។ តាម​រយៈ​ការ​បោះ​ជំហាន​ចូល​ផលិតកម្ម​ថ្មី​មាន​សំនួរ​លើក​ឡើង​ថា ​តារា​ចម្រៀង​រូប​នេះ​នឹង​​មាន​ទីផ្សារ​ខ្ពស់​ត្រដែត ឬ​មួយ​អាច​ប្រកួតប្រជែង​នឹង​តារា​ស្រី​ទៀត​នៅ​ក្នុង​សាន់ដេ​ឬ​យ៉ាង​ណា?

អ្នក​ចាត់​ការ​ទូទៅ​ក្នុង​ផលិតកម្ម​សាន់ដេ​ លោក ឡាយ សុក​ចំរើន បាន​ឱ្យ​ដឹង​ថា​ កញ្ញា តាក់ម៉ា ទើប​តែ​បោះ​ជំហាន​ចូល​មក​កាន់​របស់​លោក​ក្នុង​ពេល​ថ្មីៗ​តែ​ប៉ុណ្ណោះ។ “គាត់​ទើប​ចុះ​កុងត្រា​ហើយ​ថ្មីៗ​ជា​មួយ​សាន់ដេ ហើយ​យើង​បាន​រៀប​ចំ​បទ​ចម្រៀង​មួយ​ចំនួន​ជូន​គាត់​រួច​ដែរ”។

តាម​រយៈ​វត្តមាន​របស់​កញ្ញា តាក់ម៉ា ​មក​កាន់​សាន់ដេ​អ្នក​ចាត់​ការ​ទូទៅ​វ័យ​ក្មេង​រូប​នេះ​រំពឹង​ខ្ពស់​ថា​នឹង​ធ្វើ​ឱ្យ​ផលិតកម្ម​របស់​លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​​ពី​ទស្សនិកជន។

លោក ឡាយ សុក​ចំរើន បាន​បន្ត​ថា​ផលិតកម្ម​សាន់ដេ​កំពុង​​តែ​រៀប​ចំ​បទ​ចម្រៀង​ថ្មី​ជា​ច្រើន​ទៀត​​ឱ្យ​កញ្ញា​ ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ស្រទាប់​មហាជន។ ក្នុង​នោះ​លោក​បាន​អះអាង​ថា​បាន​រៀប​ចំ​បទ​ចម្រៀង​ខ្លះ​ច្រៀង​ជា​មួយ​នឹង​លោក ខេមរៈ សិរីមន្ត ទៀត​ផង ដោយ​ត្រៀម​នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗ។

ជុំ​វិញ​ការ​បោះ​ជំហាន​ចូល​ទៅ​កាន់​ផលិតកម្ម​​ថ្មី​នេះ​​កញ្ញា តាក់ម៉ា ប្រាប់​ថា​ខ្លួន​​ពិត​ជា​បាន​ចុះ​កុងត្រា​​ជា​មួយ​ផលិតកម្ម​សាន់ដេ​ពិត​ប្រាកដ​មែន ​ដោយ​​​មាន​បទ​ចម្រៀង​ថ្មី​​ខ្លះ​​បាន​ចេញ​លក់ ហើយ​ខ្លះ​ទៀត​កំពុង​ត្រៀម​ចេញ​លក់​លើ​ទីផ្សារ។

កញ្ញា តាក់​ម៉ា បញ្ជាក់​ថា៖”ខ្ញុំ​ទើប​តែ​​សាន់ដេ​​ថ្មីៗ​ហ្នឹង​បង ដឹង​ទីផ្សារ​យ៉ាង​ណា​ទេ តែ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ពេល​បទ​ចម្រៀង​ខ្ញុំ​ចេញ​លក់​លើ​ទីផ្សារ”។

​តារា​ចម្រៀង​ទើប​ចប់​កុងត្រា​ជា​មួយ​ផលិតកម្ម​ M ខាង​លើ​បាន​បន្ត​ មក​ទល់​នឹង​ពេល​នេះ​កញ្ញា​មាន​បទ​ចម្រៀង​ពីរ​បទ​​ហើយ​ចេញ​លក់​លើ​ទីផ្សារ​​ក្រោយ​បោះ​ជំហាន​ចូល​សាន់​ដេ​គឺ​ទាក់ទង​ទៅ​នឹង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ។ បទ​ចម្រៀង​ទាំង​ពីរ​បទ​នោះ​មាន​ចំណង​ជើង​ថា”ចាំ​ដល់​ពេល​ណា​ម៉ែ” និង​បទ​ចម្រៀង​មួយ​បទ​ទៀត ច្រៀង​ជា​មួយ​លោក អាន គុណកូឡា គឺ​បទ”សុំ​ថើប​មួយ​ខ្សឺត”។

យ៉ាង​ណា​ក៏​ដោយ​តារា​ចម្រៀង​រូប​នេះ​អះអាង​ថា​ផលិតកម្ម​សាន់ដេ កំពុង​តែ​ធ្វើ​បទ​ចម្រៀង​ថ្មី​ជា​ច្រៀង​បទ​ទៀត​​​​​ឱ្យ​ខ្លួន​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​កូន​ខ្មែរ។ តាម​រយៈ​នេះ​កញ្ញា តាក់ម៉ា រំពឹង​ថា​ទីផ្សារ​របស់​ខ្លួន​នៅ​ក្នុង​ផលិតកម្ម​ថ្មី​នឹង​អាច​ស្រូប​យក​ការ​គាំទ្រ​បាន​ពី​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ។

កញ្ញទើប​តែ​ចប់​កុងត្រា​ថ្មីៗ​ជា​មួយ​ផលិតកម្ម​ M ក្រោយ​ពេល​ផលិតកម្ម​នេះ​មិន​សូវ​មាន​បទ​ចម្រៀង​ចេញ​លក់​លើ​ទីផ្សារ ហើយ​កញ្ញា​ក៏​បាន​បោះ​ជំហាន​ចូល​មក​កាន់​ផលិតកម្ម​សាន់ដេ​តែ​ម្ដង។ តារា​រូប​នេះ​បាន​ឈាន​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​ក្នុង​ឆ្នាំ​២០០៦៕

ចុះ​ប្រិយមិត្ត និង​មិត្តៗ​យុវវ័យ​វិញ​គិត​ថា​​កញ្ញា តាក់ម៉ា អាច​ប្រកួតប្រជែង​នឹង​តារា​ចម្រៀង​ស្រី​ផ្សេង​ទៀត​នៅ​ក្នុង​ផលិតកម្ម​សាន់ដេ​​បាន​ទេ?

ប្រភព Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម