រកឃើញស្បែកជើង ធ្វើពីសក់មនុស្ស និង សំបុត្ររំជួលចិត្ត មួយច្បាប់ ក្នុងផ្នូរម៉ាំមីបុរាណ នៅកូរ៉េខាងត្បូង
កូរ៉េខាងត្បូង៖ អ្នកបុរាណវិទូ បានជីករកឃើញ ស្បែកជើងសង្រែក ធ្វើពីសក់មនុស្ស និង សំបុត្រមួយច្បាប់ នៅក្នុងផ្នូរម៉ាំមីបុរាណ ស្ថិតនៅប្រទេស កូរ៉េខាងត្បូង។
បន្ទាប់ពីការជីក ផ្នូរបុរាណម៉ាំមីបុរាណ នៅក្នុងទីក្រុង Andong ប្រទេសកូរ៉េខាងត្បូង កាលពីខែមេសា ឆ្នាំ១៩៩៨រួចមក អ្នកបុរាណវិទូ បានរកឃើញ មឈូស របស់ Eung-Tae Lee ក្នុងសតវត្សទី១៦ ដែលជាសមាជិករបស់ បុព្វបុរស Goseong Yi Clan ដែលបានស្លាប់ កាលពីឆ្នាំ ១៥៨៦។ នៅក្នុងមឈូស ក្បែរសាកសព ដែលសល់តែ គ្រោងឆ្អឹងនោះ គេក៏បានរកឃើញ សំបុត្ររំជួលចិត្ត មួយច្បាប់ ដែលសរសេរដោយ ប្រពន្ធ របស់លោក Eung-Tae Lee ដែលកំពុងតែមានផ្ទៃពោះ រួមជាមួយនឹង ស្បែកជើងសង្រែក ធ្វើពីសក់មនុស្ស និងសម្បកឈើ មួយគូផងដែរ។
នៅក្នុងសំបុត្រ មួយច្បាប់នោះ បានសរសេរថា “ជូនចំពោះឪពុករបស់ Won (កូនដែលនៅក្នុងផ្ទៃ) ថ្ងៃទី១ ខែមិថុនា ឆ្នាំ១៥៨៦"។ "អ្នកតែងតែ និយាយថា ប្រពន្ធសម្លាញ់, ពួកយើងនឹង រស់នៅជាមួយគ្នា រហូតដល់សក់ស្កូវ និងស្លាប់ក្នុងថ្ងៃតែមួយ”។ “តើហេតុអ្វីបានជាបង ទៅចោលខ្ញុំ បែបនេះ? តើខ្ញុំ និងកូនរបស់យើង នឹងរស់នៅបែបណា? ហេតុអ្វីបានជាបង ស្លាប់មុនខ្ញុំបែបនេះ? ខ្ញុំមិនអាច រស់នៅ ដោយគ្មានបងបានទេ ខ្ញុំចង់រស់នៅជាមួយបង សូមយកខ្ញុំទៅជាមួយផង...”។
យ៉ាងណាមិញ នៅក្នុងសំបុត្រ ប្រពន្ធរបស់លោក Eung-Tae Lee ក៏បាននិយាយ ទៅកាន់លោក Lee ដែរថា ប្រសិនបើបានឃើញ សំបុត្រនេះហើយ សូមឲ្យលោក Lee បង្ហាញខ្លួន នៅក្នុង សុបិនរបស់គាត់ ប្រាប់គាត់ថាត្រូវ រស់នៅបែបណាតទៅទៀត ព្រោះគាត់ជឿជាក់ថា គាត់នឹងបានឃើញ លោក Lee នៅក្នុងសុបិន ជាក់ជាមិនខាន៕
ប្រភព៖ Stomp
ដោយ និមល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!