ជាប់រវល់ធ្វើម្ហូប ស្រាប់តែកូនស្រី លង់ទឹកស្លាប់

 
 

កណ្តាល ៖ ខណៈឪពុកជាប់ រវល់ធ្វើម្ហូប និងម្តាយទើប ត្រឡប់មកពី ធ្វើការនៅ រោងចក្រ ហើយទំនង អស់កម្លាំង ក៏ចូលទៅដេកក្នុងបន្ទប់ ស្រាប់តែបាត់កូនស្រី រួចដើរឃើញសព កូនអណ្តែត នៅក្នុង ទឹកព្រែក គួរឲ្យតក់ស្លុតយ៉ាងខ្លាំង។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ព្រែកអូក ភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ មន្រ្តីនគរបាល មូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះមាន ឈ្មោះ ថៃ ដារ៉ែន អាយុ៣ឆ្នាំ មានម្តាយឈ្មោះ ស្រ៊ុន ស្រីមុំ អាយុ២៤ឆ្នាំ និងឪពុកឈ្មោះ ធឿន ថៃ អាយុ២៥ឆ្នាំ។

សមត្ថកិច្ច បានបន្តទៀតថា មុនពេលកើតហេតុ ក្រោយពេល ត្រឡប់មកពីធ្វើការ រោងចក្រវិញ ស្រ្តីជា ម្តាយ ក៏ចូលដេកក្នុងផ្ទះ។ រីឯឪពុក កំពុងធ្វើម្ហូប ស្រាប់តែបាត់កូន រួចក៏ដើររក បន្ទាប់មក ស្រាប់តែ ឃើញ សពកូនផុសចេញពី ក្នុងទឹកព្រែកក្បែរផ្ទះ ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម