គួរឲ្យអាណិត! ឪពុកសុខចិត្ត តែងធ្វើស្រី លក់សំឡីអនាម័យ តាមចិញ្ចើមផ្លូវ រកប្រាក់ព្យាបាល កូនស្រីកើតជំងឺ មហារីកគ្រាប់ឈាម

 
 

ចិន៖ បុរសម្នាក់ សុខចិត្ត ស្លៀកពាក់ក្លែង ជាមនុស្សស្រី អង្គុយលក់សំឡីអនាម័យ នៅលើចិញ្ចើមផ្លូវ ដើម្បីយកប្រាក់ បង់ថ្លៃព្យាបាលកូនស្រី ដែលមានជំងឺ មហារីកគ្រាប់ឈាម។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសឈ្មោះ Wang Hai Lin អាយុ៣២ឆ្នាំ ជាអ្នកខេត្តស៊ីឈួន ជាចុងភៅ នៅក្នុង សណ្ឋាគារមួយ ដែលក្នុង មួយខែ រកបានត្រឹមតែ ១,០០០យ័ន (១៦៣ដុល្លារ) ប៉ុណ្ណោះ។ ប៉ុន្តែកាលពីខែមិនា កូនស្រីរបស់គាត់ឈ្មោះ Wang Yaqin អាយុ២ឆ្នាំ ត្រូវបាន ធ្វើរោគវិនិច្ឆ័យទៅ ឃើញថាមានជំងឺ មហារីកគ្រាប់ឈាម និងត្រូវទទួលការព្យាបាល ដោយគីមី ចំនួន៦ដង ចំណាយប្រាក់សន្សំ របស់គាត់អស់ ២០,០០០យ័ន (ជាង៣,០០០ដុល្លារ)។

ដោយសារតែការព្យាបាល ត្រូវចំណាយច្រើនទៀត ទើបគាត់សម្រេចចិត្ត រកប្រាក់បន្ថែមពីលើ ការធ្វើជាចុងភៅ នៅសណ្ឋាគារ ដោយតែងខ្លួនជាមនុស្សស្រី អង្គុយលក់សំឡីអនាម័យ ជាច្រើនម៉ាក នៅលើចិញ្ចើមផ្លូវ Chengdu ដោយសរសេរស្លាកមួយថា “ខ្ញុំលក់សំឡីអនាម័យ ដើម្បីរកប្រាក់ សង្គ្រោះជីវិត កូនស្រីអាយុ២ឆ្នាំ! សូមមេត្តាជួយពួកខ្ញុំផង! អរគុណច្រើន...”។ សំឡីអនាម័យទាំងនោះ គាត់លក់ក្នុង តម្លៃ២០យ័ន (៣.២៦ដុល្លារ) ក្នុងមួយកញ្ចប់ ដើម្បីយកប្រាក់ ទាំងនោះទៅ ព្យាបាលកូនស្រីបន្តទៀត។

ជាមួយគ្នានេះដែរ លោក Hai Lin បាននិយាយថា កូនស្រីរបស់គាត់ ចូលចិត្តរាំ និងស្តាប់ចំរៀង ខ្លាំងណាស់ ហើយនាងជាក្មេងស្រី ដែលគួរឲ្យស្រលាញ់ និងស្តាប់សំដីណាស់។ គាត់ក៏បានបន្ថែមថា សព្វថ្ងៃប្រពន្ធរបស់គាត់ ធ្វើការនៅស្ថានីយ៍ ប្រេងឥន្ធនៈ ហើយក៏ជាអ្នករកស៊ី ចិញ្ចឹមគ្រួសារ ទាំងមូលផងដែរ ទើបគាត់ សម្រេចចិត្ត ជួយរកចំណូលបន្ថែម ពីការលក់សំឡីអនាម័យនេះ។

យ៉ាងណាមិញ លោក Hai Lin បានបញ្ជាក់ថាគាត់ តែងខ្លួនជាស្រី បែបនេះ គឺដើម្បីងាយស្រួល ក្នុងការលក់សំឡីអនាម័យ ព្រោះទាល់តែ មនុស្សស្រីលក់ ទើបគេហ៊ានទិញ៕




ប្រភព៖ Shanghaiist



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម