ពីស្រីទេពអប្សរ ប្រែក្លាយជា មនុស្សស្រី មុខចំឡែក! នេះជា លទ្ធផល នៃការកែសម្ផស្ស របស់តារាម៉ូដែលម្នាក់
ចិន៖ រូបថតថ្មី របស់តារាម៉ូដែលស្រីម្នាក់ បានធ្វើឲ្យមានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីមហាជន ដែលកាលពីមុន នាងធ្លាប់តែមាន រូបសម្ផស្ស ស្រស់ស្អាត ប៉ុន្តែឥឡូវនេះ បានប្រែក្លាយ ទៅជាផ្ទៃមុខមើល មិនចង់ស្គាល់ទៅវិញ។
ចំពោះរូបថតរបស់នាង Li Ying Zhi នេះ មានមតិជាច្រើន បានលើកឡើងថា ចង្ការរបស់នាង ហាក់ដូចជា មានលក្ខណៈ ផ្អៀងទៅម្ខាង ហើយលើផ្ទៃមុខវិញ ដួចជាមាន ស្នាមជ្រួញជាច្រើនផងដែរ។ បន្ថែមពីនេះទៅទៀត រូបសម្ផស្សរបស់នាង គឺមានការខុស ប្លែកគ្នាខ្លាំងណាស់ កាលពីឆ្នាំ ២០១២ ដែលនាង បានបង្ហាញម៉ូតម៉ូតូ នៅទីក្រុងប៉េកាំង ដែលនាង មានផ្ទៃមុខរលោង ស្រស់ស្អាតឥតខ្ចោះ។ បណ្តាញអនឡាញ នៅចិន បានឲ្យដឹងថា វាគ្រាន់តែ រយៈពេល២ឆ្នាំ តែប៉ុណ្ណោះ រូបសម្ផស្សរបស់នាង បានផ្លាស់ប្តូរ យ៉ាងខ្លាំង។
យ៉ាងណាមិញ ការកែសម្ផស្ស គឺវាអាចផ្តល់ល្អ តែក្នុងរយៈពេលខ្លី តែប៉ុណ្ណោះ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក វាអាចនឹងជួបមានបញ្ហា ជាក់ស្តែង ដូចជាករណីនេះ ជាដើម។ ជាពិសេស តាមសេចក្តីរាយការណ៍ បានបញ្ជាក់បន្ថែមទៀតដែរថា ការកែសម្ផស្សរបស់នាង Li Ying Zhi ត្រង់ច្រមុះ ចង្ការ និងត្របកភ្នែក គឺវាបាន ដល់ថ្ងៃ ផុតកំណត់ ទើបធ្វើឲ្យរូបសម្ផស្ស របស់នាង ប្រែក្លាយទៅជាបែបនេះ៕
បន្ទាប់ពីប្រិយមិត្ត បានឃើញរូបភាព របស់តារាម៉ូដែលស្រីម្នាក់នេះ តើអ្នកមានយោបល់យ៉ាងណាដែរ?
ប្រភព loliipop
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!