អ.ហ បំបែកសំណុំរឿង ឃាតកម្ម បាញ់សម្លាប់ យកទ្រព្យសម្បត្តិ អស់រយៈពេល ១ខែ៥ថ្ងៃ
ភ្នំពេញ ៖ មុខសញ្ញាឧក្រិដ្ឋជន០១នាក់ ពីបទ ឃាតកម្មគិតទុកជាមុន បានប្រើប្រាស់អាវុធ បាញ់សម្លាប់យក ទ្រព្យសម្បត្តិជនរងគ្រោះ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច ដីឡូត៍មួយកន្លែង ស្ថិតក្នុងក្រុមទី១១ ផ្លូវលេខ៥៩៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ ។
ដោយឈរលើស្មារតីគោរព និងអនុវត្តតួនាទី ភារកិច្ច ក៏ដូចជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្ដម សេនីយ៍ សៅ សុខា អគ្គមេបញ្ជា ការរង នៃកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជា ការកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ជាក់ស្ដែង បន្ទាប់ពីមានហេតុការណ៍កើតឡើង លោកឧត្ដមសេនីយ៍ ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំ បញ្ជាកម្លាំងជំនាញ កងរាជ អាវុធហត្ថ រាជធានីភ្នំពេញ សហការជាមួយ ស្នងការដ្ឋាន ស្រាវជ្រាវ និងយុត្តិធម៌កងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ចុះអនុវត្ត ដោយ ផ្ទាល់ នៅវេលាម៉ោង ០៦:៣០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងរបស់លោកក្ដាប់ បានថា មានករណី ឃាតកម្ម បាញ់សម្លាប់មនុស្ស នៅចំណុចដីឡូត៍ ស្ថិតក្នុងក្រុមទី១១ ផ្លូវ៥៩៨ ភូមិស្ពាន ខ្ពស់ សង្កាត់គីឡូម៉ែត្រ លេខ០៦ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ភ្លាមៗនោះ កម្លាំងជំនាញ សមត្ថកិច្ច បានចុះទៅ ដល់កន្លែងកើតហេតុ ហើយធ្វើការ ស៊ើបអង្កេត និងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ អស់រយៈពេល ១ខែ៥ថ្ងៃ គឺ រហូតមកដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ ម៉ោងប្រហែល ១៦:០០នាទី សមត្ថកិច្ច កងរាជអាវុធហត្ថ បានប្រើ វិធានការជំនាញ កំណត់មុខសញ្ញាបាន ហើយឈានដល់ ការឃាត់ខ្លួន ឧក្រិដ្ឋជនបាន០១នាក់ នៅចំណុច ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការ ចូលរួមពី កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ និងក្រោម ការសម្រប សម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ និង លោកព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការឃាត់ខ្លួនឧក្រិដ្ឋជននេះ សមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃចំនួន ៣គ្រឿង ម៉ាកអាយហ្វូន ១គ្រឿង ម៉ាកណូគារ១គ្រឿង និងម៉ាក ខេហ្វូន ១គ្រឿង ស៊ីមកាតទូរស័ព្ទ លេខ ០៩៧ ៥២០ ០៦ ៤៤ ជាមធ្យោបាយ ប្រើប្រាស់ក្នុងទំនាក់ទំនងហៅជនរងគ្រោះ ប្រាក់ដុល្លារចំនួន ៣,៥០០ដុល្លារ បានប្រគល់ជូន ជនរងគ្រោះវិញ
រថយន្តម៉ាក HIGHLADER ពណ៌ខ្មៅ សេរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2N-4425 ប្រគល់ឲ្យភរិយា ជនរងគ្រោះវិញ អាវុធម៉ាក ឡុក សេ អេហ្វ៩៨ (Glock CF98) លេខ 4306236 មួយដើម ប្រម៉ាត់ខ្លាឃ្មុំ ចំនួន ១២ ក្រពះកាំប្រម៉ា ចំនួន០៤ ចង្កូមខ្លាមួយគូ និងផ្សិត លិញជឺ មួយកញ្ចប់ ចិញ្ជៀនលោហៈធាតុ ព៌ណលឿង ត្បូងខៀវ ០១វង់ ម៉ូតូចំនួន១គ្រឿង ម៉ាក PULSAR ផលិតឆ្នាំ២០០០NS ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1C-2623 ប័ណ្ណ បើកបរ ជនរងគ្រោះ០១សន្លឹក និងកិច្ចសន្យាខ្ចីប្រាក់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ អេង សៀង ហៅ៨៥ ភេទប្រុស កើតឆ្នាំ១៩៩៦ ជាអ្នកបកប្រែ ភាសាចិន នៅក្រុមហ៊ុន គាន់ឡុង (ក្បែរ វិទ្យាល័យឥន្ទ្រទេវី) ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួល គោក រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១៣ (បុរី ឡាយគង់) សង្កាត់គីឡូម៉ែត្រ លេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានសារភាពថា បន្ទាប់ពីខ្លួនបាន រៀបចំ គម្រោងសម្លាប់ ជនរងគ្រោះឈ្មោះ នូ គឹមសាន្ត កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤រួច វេលាម៉ោងប្រមាណ ០៩:00 នាទីព្រឹក ខ្លួនបានប្រើទូរស័ព្ទលេខ ០៩៧ ៥២០ ០៦ ៤៤ ហៅចូលទៅលេខ ជនរងគ្រោះឈ្មោះ នូ គឹម សាន្ត ក្នុងគោលបំណង ឲ្យគាត់មកភ្នំពេញ ធ្វើជាលេសបញ្ជាទិញ ឥវ៉ាន់ពីគាត់មានដូចជា ប្រម៉ាត់ ខ្លាឃ្មុំ ចំនួន១២ ក្រពះកាំប្រម៉ា ចំនួន០៤ ចង្កូមខ្លាមួយគូ និងខ្នាយជ្រូកព្រៃ មួយគូ ដោយខ្លួនបាន កុហក ជនរងគ្រោះថា ជនជាតិចិន ជាអ្នក បញ្ជាទិញ ។ លុះដល់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ ខ្លូនបានទូរស័ព្ទ ទៅជនរងគ្រោះចំនួនពីរដងទៀត គឺនៅវេលាម៉ោង ប្រមាណ០៨ ព្រឹក និងនៅ ម៉ោង ប្រមាណជា ១១ព្រឹក ដើម្បីសួរបញ្ជាក់គាត់ ពេលនោះគាត់ (ជនរងគ្រោះ) ប្រាប់ថា មកជិតដល់ហើយ ។ ពេលឈ្មោះ នូ គឹមសាន្ត មកដល់ ស្តារម៉ាត ក្បែកាំកូស៊ីធី ផ្លូវ៥៩៨ (កន្លែងខ្លួនឈប់រង់ចាំ) គាត់ក៏បានឈប់រថយន្ត តាមការឲ្យ សញ្ញាពីរូបខ្លួន ពេលនោះខ្លួនបានឡើង ជិះរថយន្ត ម៉ាក Highlander ពណ៌ខ្មៅ ផលិត២០០២ (ពុំចាំស្លាកលេខ) ជាមួយគាត់ ដោយនាំគាត់ទៅដីឡូត៍ ដែលខ្លួនបានមើល និងរៀបចំទុកជាមុន នៅវេលា ម៉ោងប្រមាណ ១១: ៤០នាទី ហើយបានភូតកុហកគាត់ថា ចាំជនជាតិចិន មកយកឥវ៉ាន់ ដែលបញ្ជាទិញ ភ្លាមនោះខ្លួន និងគាត់បាន ចុះពីលើ រថយន្តជជែកគ្នា លេងអស់រយៈពេល ប្រមាណជាពីរម៉ោង ហើយគាត់បានសួរថា ហេតុអ្វីបានជាចិន យូរម្ល៉េះ ? ដោយចាំយូរពេក គាត់ក៏ប្រាប់ខ្លួន ឲ្យទូរស័ព្ទទៅ ជនជាតិចិន ពេលនោះខ្លួនធ្វើជានិយាយទូរស័ព្ទ ទៅចិន តែតាមការពិតខ្លួន មិនបានហៅ ទូរស័ព្ទទៅចិននោះទេ ហើយបានភូតកុហក គាត់ទៀតថា ជនជាតិចិន ប្រាប់ឲ្យទៅជួបនៅហាង ស៊ុប នៅចំណុចក្បែររង្វង់មូលកាំកូស៊ីធីវិញ។ បន្ទាប់មកគាត់ និងខ្លួនបាន ឡើងជិះ រថយន្ត ទាំងអស់គ្នា (ខ្លួនអង្គុយខាងក្រោយ) តែពេលជន រងគ្រោះបញ្ឆេះរថយន្តបម្រុងចេញ ខ្លួនក៏និយាយថា ឈប់មួយភ្លែត ទន្ទឹមនឹង នោះ ខ្លួនក៏យកកំាំភ្លើងខ្លីម៉ាកឡុក ចេញពីក្នុងកាបូបស្ពាយ រួចបាញ់លើឈ្មោះ នូ គឹមសាន្ត ចំនួនបីគ្រាប់ ត្រូវចំខ្នងគាត់ និងបន្តបាញ់ត្រូវ ចំលើក្បាល ចំនួន០៣ គ្រាប់បន្ថែមទៀត រហូតដល់ ជនរង គ្រោះស្លាប់ ឃើញដូចនោះខ្លួនក៏បានចុះចេញពីលើរថយន្ត និងបិទទ្វារ រថយន្ត រួចរាល់ខ្លួន ក៏ត្រឡប់ ទៅផ្ទះ នៅបុរីឡាយគង់ ដើម្បីផ្លាស់ប្តូរអាវព្រោះ អាវពណ៌សូកូឡា ដែលខ្លួនពាក់ ប្រឡាក់ឈាម លុះដល់ម៉ោង ប្រមាណ ២១:០០នាទីថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ២០១៤ ខ្លួនបានទៅដល់កន្លែងនោះវិញ (កន្លែងបាញ់សម្លាប់) ហើយទំលាក់សាកសពជនរងគ្រោះឈ្មោះ នូ គឺមសាន្ត ចេញពីរថយន្ត រួចបើក រថយន្តមក ផ្ទះសំណាក់យីហោ ថ្ងៃល្អ ម្តុំអង់តែនទួលគោក ដោយយករថយន្តនេះ ទុកក្នុងបន្ទប់ ផ្ទះសំណាក់នេះ ហើយបាំងវាំងននជិត រួចខ្លួន បានខ្ចីទុយោទឹក លាងសំអាតឈាម ជាប់លើកៅអីឡាន ពេលនោះ សន្តិសុខយាម ផ្ទះសំណាក់ បានឃើញឈាម ក៏សួរខ្លួនក៏បាន ឆ្លើយថា មានទំនាស់ កាប់គ្នាពេល ហូបចុកមិនហ៊ាន យកឡានចូលផ្ទះ ។ លុះពេលលាងសំអាត រថយន្តរួច ខ្លួនបានជិះរថយន្ត នេះយក ទៅផ្ញើនៅផ្សារបឹង ត្របែកផ្លាហ្សា ហើយខ្លួនក៏ទៅ ដេកនៅផ្ទះជួលជិត ស្ថានីយ៍ប្រេងកាល់តិច(បូកគោ) ។ លុះដល់វេលា ម៉ោងប្រមាណជា ០៩:០០ នាទីព្រឹក ថ្ងៃទី០៦ ខែ តុលា ឆ្នាំ ២០១៤ ខ្លួនបាន ទៅយករថយន្ត ចេញពីកន្លែងផ្ញើ រួចទៅដេរពូក បន្ទាប់មកទាក់ទងតាម ទូរស័ព្ទទៅអ្នកគួកជេរ ឡានឈ្មោះ រ័ត្ន សារុន ដើម្បីលក់ រថយន្តនេះ លុះរយៈពេលមួយម៉ោង ក្រោយមក ខ្លួនបានទៅជួបគាត់នៅរង្វង់ មូលសម្តេច សង្ឃជួនណាត ពេលនោះ គាត់បានពិនិត្យ ឯកសារ រថយន្ត និង សាកល្បងរួចរាល់ គាត់ក៏ហៅអ្នក ទទួលបញ្ចាំមកមើល។ បន្ទាប់មកពេលអ្នក ទទួលបញ្ចាំ មកដល់បានពិនិត្យ ឯកសារ និងរថយន្ត រួច ក៏បានត្រូវរ៉ូវ គ្នាក្នុងតម្លៃ ៩.០០០ ដុល្លាអាមេរិក។ បន្ទាប់ពីបញ្ចាំ រថយន្តម៉ាក ហាយឡែនដឺ រួចខ្លួនបានយក ឥវ៉ាន់ដែលនៅក្នុង រថយន្ត នោះទៅផ្ទះតែម្តង ។ ចំណែកអាវុធខ្លីម៉ាក ឡុក ខ្លួនបានទិញពីជនម្នាក់ មិនស្គាល់ឈ្មោះ ភេទ ប្រុស អាយុប្រហែល៤០ឆ្នាំ ។
ជនសង្ស័យបាន សារភាពទៀតថា ខ្លួនធ្លាប់បានបាញ់ សម្លាប់ជនជាតិចិន ម្នាក់ (មិនចាំឈ្មោះ) ជាមេការនៅ ក្រុមហ៊ុនចុងឈី ជាក្រុមហ៊ុន វិនិយោគលើដី សម្បទាន ដាំកៅស៊ូ នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី មូលហេតុ ដែលបណ្ដាលឲ្យខ្លួន បាញ់សម្លាប់ជនជាតិចិននោះ គឺដោយសារ ជនជាតិចិននោះ បង្ខំឲ្យបុគ្គលិក ធ្វើការលើស ម៉ោង ហើយបានដេញ បុគ្គលិកដែលជា មិត្តភក្តិជិតដិត របស់ខ្លួន ឲ្យឈប់ធ្វើការ ទើបខ្លួន មានគំនុំ រហូតឈាន ដល់បាញ់សម្លាប់ ជនជាតិចិននោះតែម្ដង ដោយប្រើប្រាស់ អាវុធម៉ាក AK ស្វាយបត់ បាញ់ពីក្រោយត្រូវចំខ្លួន ០១គ្រាប់ និង ក្បាល០១គ្រាប់ បន្ទាប់ពីបាញ់ សម្លាប់ជនជាតិចិននោះ ខ្លួនក៏បានរត់គេចខ្លួន ។
បច្ចុប្បន្ន ជនពាក់ព័ន្ធទាំងអស់ ដែលរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងចាប់យកមក ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!