ខ្លោចចិត្ត! ម្តាយម្នាក់ ដាក់ច្រវាក់ កូនប្រុសខ្លួន ដើរពេញផ្លូវ ដោយ គ្មានក្តី មេត្តា!
ចិន៖ រឿងដ៏គួរឲ្យភ្ញាក់ផ្អើល និងមិនគួរកើតមួយ តែវាបានកើតឡើង រួចទៅហើយ នៅក្នុងប្រទេសចិន បន្ទាប់ពីមាន ការថតបាន នូវទង្វើរបស់ ស្ត្រីជាម្តាយម្នាក់ បានដាក់ច្រវាក់ កូនប្រុសរបស់ខ្លួន ដើរតាមផ្លូវសាធារណៈ។
រូបថតទាំងនេះ ត្រូវបានបង្ហោះ ព្រោងព្រាតនៅ ក្នុងបណ្តាញ ទំនាក់ទំនងសង្គម របស់ចិន (Weibo) ដែលទទួលបាន ការចាប់អារម្មណ៍ យ៉ាងខ្លាំងពី សំណាក់ប៉ូលីស និងមនុស្ស ដែលបានឃើញ រូបទាំងនេះ។ លើសពីនេះទៀត ក៏មានការអះអាង ពីអ្នកដែលឃើញ ទិដ្ឋភាពនោះផ្ទាល់ថា នៅត្រង់បរិវេណ ក របស់ក្មេងប្រុស ម្នាក់នោះមាន ស្នាមឈាមដែល អាចបណ្តាលមកពី ការវាយធ្វើបាប ពីម្តាយដ៏ឃោរឃៅ ម្នាក់នោះ។
យ៉ាងណាមិញ ប៉ូលីសក៏បាន តាមដានរឿងនេះ និងកោះហៅស្ត្រី ម្នាក់នោះមក សាកសួរចម្លើយ ផងដែរ យោងតាមចម្លើយ ដែលនាងបាន ប្រាប់ប៉ូលីសឲ្យដឹងថា នាងមានត្រកូល Huang ហើយមូលហេតុ ដែលធ្វើឲ្យនាង ដាក់ច្រវាក់កូនប្រុស របស់ខ្លួនបែបនេះ ក៏ព្រោះតែខ្លាចគេ រត់ចេញពីផ្ទះ ព្រោះថាក្មេងនោះ ធ្លាប់រត់ចេញ ជាច្រើនដងរួចមកហើយ ទើបក្រោយពេល ដែលរកគេឃើញវិញ ដាក់ច្រវាក់បែបនេះ តែម្តងទៅ។
គួរបញ្ជាក់ផងដែរថា ទង្វើមួយនេះ ត្រូវបានប្រជាជន ក្នុងប្រទេសចិន ជាច្រើនបាននាំគ្នា ធ្វើការរិះគន់ ព្រោះតែការ ខ្វះក្តីមេត្តា និងស្រឡាញ់ទៅលើ កូនប្រុសរបស់ខ្លួន បែបនេះ ព្រមទាំងលើកឡើងថា ពាក្យទាំងនោះ អាចជាពាក្យ ដោះសារដើម្បី រួចខ្លួនប៉ុណ្ណោះ។ តែទន្ទឹមនឹងនេះ ក៏មានអ្នកខ្លះ យល់ថា ការធ្វើបែបនេះ គឺជាការត្រឹមត្រូវ ដើម្បីកុំឲ្យ ក្មេងប្រុសនោះ រត់ចេញពីផ្ទះ ម្តងទៀតផងដែរ៕
ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?
ប្រភព៖ បរទេស
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!