ស្ត្រីម្នាក់ប៉ង សម្លាប់ខ្លួន ដោយលោត ទឹកចូលទន្លេ តែគេជួយទាន់
ភ្នំពេញ ៖ ស្ត្រីម្នាក់ប៉ង បញ្ចប់ជីវិតលោត សម្លាប់ខ្លួន ចូលទៅក្នុងទឹកទន្លេ ស្ថិតនៅមុខផ្សាររាត្រី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នេះ តែត្រូវបាន ប្រជាពលរដ្ឋនៅ ទីនោះឃើញទាន់ ហើយជួយសង្គ្រោះ រួចពីសេចក្តីស្លាប់ ។
ស្ត្រីរងគ្រោះមាន វ័យប្រមាណ ៤០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋឃើញ ដើរចេញពីផ្សារចាស់ សំដៅទៅមាត់ទន្លេ រួច ក៏ដោះស្បែកជើង ទុកនៅលើច្រាំង ហើយក៏ដើរ និងលោតចូលទៅ ក្នុងទឹកតែម្តង ។ ភ្លាមៗនោះ បានធ្វើឲ្យប្រជា ពលរដ្ឋ និងប្រជាការពារ ឃើញទាន់ នាំគ្នាចុះទៅជួយ ស្រង់យកមកលើ គោកវិញ ។ មួយសន្ទុះក្រោយមក មានក្មេងស្រីម្នាក់ អះអាងថាជាកូន របស់ជនរងគ្រោះ បានមកកាន់ កន្លែងកើតហេតុ ហើយនិយាយថា ម្តាយរបស់ នាងទើបចេញពី ស្រោចទឹកនៅវត្ត ព្រោះត្រូវអំពើរបស់គេ ។
នារីវ័យក្មេងរូបនេះ បាននិយាយថា ម្តាយរបស់ខ្លួន ប៉ងលោតពីលើស្ពាន ជ្រោយចង្វាម្តង រួចមកហើយ តែជួយទាន់ រួចក៏នាំកាន់ផ្សារចាស់ ស្រាប់តែបាត់ ម្តាយដើររក ទើបមានរឿងនេះ កើតឡើងជាថ្មីម្តងទៀត ។
បច្ចុប្បន្ន ស្ត្រីរងគ្រោះត្រូវ បានសមត្ថកិច្ច ឲ្យកូនស្រីនាំ ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែមិនដឹងរឿង ពិតប្រាកដថា ស្ត្រីរងគ្រោះ ប៉ងសម្លាប់ខ្លួន ដោយមូលហេតុ អ្វីពិតប្រាកដនោះទេ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!