ឆក់កាបូប​បាន ​ជិះ​រត់​គេច​ចូល​ផ្សារ​នាគ​មាស ជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវ​កម្លាំង​​ប៉ុស្តិ៍​​ក្របួច​បានទាំង២នាក់

 
 

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ផ្សារដើមគរ សហកាជាមួយ សន្តិសុខផ្សារនាគមាស ធ្វើការចាប់ខ្លួន បន្ទាប់ពីជិះម៉ូតូ ធ្វើសកម្មភាព ឆក់កាបូបពីស្ត្រីម្នាក់ បានសម្រេច ហើយជិះម៉ូតូគេចខ្លួន ចូលផ្សារ ជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលា ម៉ោង០៩ និង៥០នាទីព្រឹក ថ្ងៃទី១០ តុលា ២០១៤ ស្ថិតនៅចំណុច ផ្សារនាគមាស មុខផ្ទះលេខ៣០ តាមបណ្តោយផ្លូវលេខ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវចាប់ខ្លួន ១-ឈ្មោះហ៊ាង ជីវ៉ា អាយុ១៩ឆ្នាំ, ២-ឈ្មោះជា វណ្ណៈ អាយុ១៨ឆ្នាំ ។ ទាំង២នាក់ មានទីលំនៅ ម្តុំវត្តគោកបញ្ជាន់ ក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម្ចាស់កាបូប ឈ្មោះ យឹម ចន្ថា ភេទស្រី អាយុ៥២ឆ្នាំ ជាអ្នកលក់បាយ មានលំនៅផ្ទះលេខ១១ ផ្លូវលេខ២២៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ 

តាមមន្ត្រីនគរបាល ប៉ុស្តិ៍ផ្សារដើមគរ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ចាស់កាបូប បានធ្វើដំណើរដោយថ្មើរជើង ចេញពីផ្ទះ ក្នុងគោលបំណង ទៅផ្សារដើមគរ ដើម្បីទិញម្ហូប។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ទាំង២នាក់ខាងលើ ជិះម៉ូតូម៉ាកហុងដា ឌ្រីមសេរី២០១០ តែមស៊េរី២០១៤ អត់ស្លាកលេខមួយគ្រឿង មកអែបហើយឆក់យក កាបូបបានសម្រេច រួចជិះម៉ូតូគេច
ខ្លួន ។

ប្រភពបន្តថា ក្នុងពេលនោះ ម្ចាស់កាបូបស្រែកចោរៗ ហើយជនសង្ស័យ បានជិះម៉ូតូគេចខ្លួន ចូលផ្សារនាគមាស ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បុកកញ្ច្រែងអីវ៉ាន់លក់ដូរ ហើយត្រូវកម្លាំងនគរបាល រួមទាំងសន្តិសុខ ចេញមកអន្តរាគមន៍ចាប់ខ្លួន បានទាំង២នាក់ ព្រមទាំងដកហូតបាន កាបូបប្រគល់អោយម្ចាស់វិញ ។

ជនសង្ស័យត្រូវចាប់ខ្លួន

កាបូបដែលជនសង្ស័យឆក់

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម