អាជ្ញាធរអប្សរា ដោះលែងស្ត្រី ជនជាតិ New Zealand វាយបំផ្លាញ រូបព្រះបដិមា នៅក្នុងប្រាសាទ បាយ័ន
សៀមរាប ៖ អាជ្ញាធរអប្សរា បានរងនូវការ ចោទប្រកាន់ថា លួចដោះលែង ស្ត្រីភ្ញៀវទេសចរ ជនជាតិ New Zealand ម្នាក់ ក្រោយឃាត់ ខ្លួនពាក់ព័ន្ធ ការវាយបំផ្លាញ រូបព្រះបដិមា នៅក្នុងប្រាសាទបាយ័ន កាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ប៉ុន្តែរឿងរ៉ាវមួយនេះ ត្រូវបានលាក់ជិត ទើបបែកធ្លាយ នាំឲ្យមានការរិះគន់ និងស្តីបន្ទោស នូវទង្វើមួយនេះ ។
យោងតាមអ្នក ដឹងរឿងរ៉ាវ បានឲ្យដឹងថា មានស្រី្តជនជាតិ New Zealand ម្នាក់ក្នុងនាមជា ភ្ញៀវទេសចរទៅ លេងនៅខេត្តសៀមរាប បានលួចទៅពូន សម្ងំនៅក្នុង ប្រាសាទបាយ័ន រហូតដល់ម៉ោង ១២យប់ ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៤ ហើយបានវាយ បំផ្លាញរូបព្រះបដិមា នៅក្នុងប្រាសាទមួយនេះ បណ្តាលឲ្យរង ការខូចខាត ។
ក្រោយមានករណី ខាងលើនេះ កើតឡើង ស្ត្រីបរទេសរូបនេះ ត្រូវបានឃាត់ខ្លួន ប៉ុន្តែអាជ្ញាធរអប្សរា និងមន្ត្រី ពាក់ព័ន្ធពុំមានវិធានការ ទៅតាមផ្លូវច្បាប់ នោះឡើយ ផ្ទុយទៅវិញបាន ដោះលែងឲ្យមាន សេរីភាព ។ ស្ត្រីជនជាតិ បរទេសរូបនេះ បានចាកចេញ ពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេស ថៃបាត់ហើយ រហូតមកដល់ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នេះ ។
ជុំវិញការចោទ ប្រកាន់ទៅលើ អាជ្ញាធរអប្សរា ថាបានលួចដោះលែង ស្ត្រីបរទេសវាយបំផ្លាញ រូបព្រះបដិមានៅ ក្នុងប្រាសាទបាយ័ននោះ ត្រូវបានមន្ត្រីនៃ អង្គភាពមួយនេះទម្លាក់ កំហុសទៅលើ ក្រុមនគរបាល ការពារសម្បត្តិ បេតិកភណ្ឌទៅវិញ ។
ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន នៅខេត្តសៀមរាប ទទូចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រាវ និង ធ្វើការស៊ើបឡើង វិញចំពោះករណី ខាងលើនេះ មិនគួរណាដោះលែង ស្ត្រីបរទេសរូបនោះ បើទោះបីដឹងថា បានវាយបំផ្លិចបំផ្លាញ រូបព្រះបដិមា នៅក្នុងប្រាសាទបាយ័ន។ ពុំមានការបញ្ជាក់ ពីមូលហេតុ ដែលនាំឲ្យភ្ញៀវបរទេស រូបនេះប្រព្រឹត្ត សកម្មភាពនេះឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!