ចន្ធី វល័ក្ខ តួឯកស្រីក្នុងកម្មវិធី “អង្គរសង្រ្កាន្ត២០១៤”
មុខមាត់មានអ្នកស្គាល់ច្រើន ប៉ុន្តែឈ្មោះនាង មានតិចនាក់ណាស់ដែលស្គាល់។ នេះជាការបញ្ជាក់របស់សាមីខ្លួនកញ្ញា ចន្ធី វល័ក្ខ ផ្ទាល់។ តារាស្រី វ័យ ១៩ ឆ្នាំរូបនេះ កំពុងត្រូវបានគេចាប់អារម្មណ៍ក្នុងឃ្លិបផ្សព្វផ្សាយពីកម្មវិធី អង្គរសង្ក្រាន្ត។
នៅក្នុងឃ្លិបវីដេអូផ្សព្វផ្សាយកម្មវិធីដែលរៀបចំដោយ “សហភាពសហព័ន្ធយុវជនកម្ពុជា” កញ្ញា ចន្ធី វល័ក្ខ ដែលមានទម្រង់មុខស្អាតរបៀបខ្មែរ ត្រូវបានជ្រើសរើសឲ្យធ្វើជាតួឯកស្រី ជាមួយកញ្ញា ណាក់ ស្រីណា ជាតារាស្រីមានសម្រស់ស្រស់ស្អាតសមសួនជានារីខ្មែរដូចគ្នា។
វត្តមាននាពេលនេះ កញ្ញា ចន្ធី វល័ក្ខ មិនច្បាស់ឡើយថា កញ្ញា មានលក្ខខណ្ឌអ្វីខ្លះសមនឹងកម្មវិធីដ៏ធំអស្ចារ្យនេះ។ យ៉ាងណាក៏ដោយ កញ្ញា រីករាយ និងមានមោទនភាពណាស់ សម្រាប់វត្តមាននាពេលនេះ។ “ខ្ញុំមានអារម្មណ៍ថាអស្ចារ្យណាស់ ព្រោះខ្ញុំអាច បង្ហាញពីវប្បធម៌របស់ប្រទេសខ្ញុំ ជាពិសេសអង្គរវត្ត!ទៅបណ្តាប្រទេសនានាលើពិភពលោក”។
កញ្ញា បន្ថែមថា មួយផ្នែកទៀត ដែលនាំឲ្យកញ្ញាមានមោទនភាពនោះ ក៏ព្រោះតែកម្មវិធី “អង្គរសង្ក្រាន្ត” មានអត្ថប្រយោជន៍ ជួយទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់ប្រទេសកម្ពុជា ជាពិសេសអង្គរវត្តដ៏អស្ចារ្យរបស់យើងផងដែរ។
មកទល់នឹងពេលនេះ ឃ្លិបវីដេអូរបស់ “អង្គរសង្ក្រាន្ត” ទើបចេញបានពីរប៉ុណ្ណោះ ប៉ុន្តែតាមតួឯកស្រីកញ្ញា ចន្ធី វល័ក្ខ ប្រាប់គឺថា នៅមានពីរបីទៀតឯណោះ ហើយឃ្លិបថ្មីមួយគ្រោងនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ។
ឆ្នាំនេះ ជាឆ្នាំទី២ សម្រាប់ដំណើរការកម្មវិធី “អង្គរសង្ក្រាន្ត” ដែលរៀបចំដោយ “សហភាពសហព័ន្ធយុវជនកម្ពុជា”។ តាមរបាយការណ៍ឆ្នាំចាស់ ២០១៣ ពោលគឺឆ្នាំដំបូងនៃកម្មវិធី “អង្គរសង្ក្រាន្ត” កម្មវិធីនេះ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១៧ ម៉ឺននាក់ ទៅទស្សនាខេត្តសៀមរាបក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
ដោយឡែកឆ្នាំនេះ “អង្គរសង្ក្រាន្ត” ដែលរៀបឡើងក្រោមប្រធានបទ “ការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ” រំពឹងទទួលភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ច្រើនជាង ១៨ម៉ឺននាក់។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣-១៦ មេសា ២០១៤ តទៅនៅខេត្តសៀមរាបទីតាំងនៃអតីតអាណាចក្រខ្មែរ។
កម្មវិធីប្រចាំថ្ងៃស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសនោះ មានការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងក្បាច់គុនល្បុក្កតោ ការសម្ដែងរបាំប្រពៃណីខ្មែរ ពិព័រណ៍ពាណិជ្ជកម្ម សិប្បកម្ម និងម្ហូបអាហារខ្មែរ រួមទាំងការបណ្តែតគោមទឹក និងកម្មវិធីផ្ទាំងទស្សនីយភាព ការប្រគំតន្ត្រីជាច្រើនទៀត៕
ប្រពភ Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!