បើក​​​ម៉ូតូ​​លឿន​ដល់​ផ្លូវ​កោង​ជ្រុល​បុក​​បង្គោល​សម្គាល់​ផ្លូវ​កោង​ផ្លោង​ទៅ​បុក​ដើមឈើ​បាក់​.​ក​ស្លាប់ទាំង​ព្រឹក​​

 
 

ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារបើកម៉ូតូលឿន ដល់ផ្លូវកោង ជ្រុលបុកបង្គោល សម្គាល់ផ្លូវកោង ផ្លោងទៅបុក ដើមឈើបាក់.កស្លាប់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ តុលា ២០១៤ នៅលើកំណាត់ផ្លូវជាតិ លេខ៥ ស្ថិតក្នុងភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។

ប្រភពព័ត៌មានពី លោកអនុសេនីយ៍ឯក ឡា រៀម នាយប៉ុស្តិ៍នគរបាល រដ្ឋបាលអូរប្រាសាទនៃអធិការដ្ឋាន នគរបាលស្រុក មង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះ មិន រ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិនិគមន៍ ឃុំជ្រៅស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បើកបរម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៤ គ្មានស្លាកលេខ។

លោកនាយប៉ុស្តិ៍ បញ្ជាក់ទៀតថា មុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះ បើកមកពីទិសខាងត្បូង ទៅជើងយ៉ាងលឿន ពេលដល់កន្លែងកើតហេតុ ជ្រុលចង្កូតទៅបុកនឹង បង្គោលសញ្ញាផ្លូវ ផ្លូវកោង រួចយុវជនរងគ្រោះ បានផ្លោងក្បាល ទៅបុកនឹងដើមឈើ ក្បែរផ្លូវបណ្តាលឲ្យ បាក់.កស្លាប់ ចំពោះម៉ូតូខូចស្រាល។

លោកវរសេនីយ៍ឯក ហ៊ីង ហាន អធិការរង ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ បានឲ្យដឹងដែរថា បន្ទាប់ពីទទួលបាន ព័ត៌មានកម្លាំងជំនាញ បានចុះទៅកន្លែងកើតហេតុ និងធ្វើការត្រួតពិនិត្យ ហើយមូលហេតុ ដែលបង្កគ្រោះថ្នាក់ ដោយខ្លួនឯងស្លាប់នេះ គឺដោយសារតែ អ្នកបើកបរម៉ូតូ បើកក្នុងល្បឿនលឿន ពេលដល់ចំណុចផ្លូវកោង ក៏ជ្រុលចង្កូត ទៅបុកបង្គោលសញ្ញា ប្រាប់ពីផ្លូវកោង រួចផ្លោងទៅបុកនឹង ដើមឈើស្លាប់តែម្តង ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម