ជាងច្នៃមូតសក់ យកសក់មនុស្ស មកតុបតែងឡាន ចំណាយអស់ជាង ១០ ម៉ឺនដុល្លារ!
អ៊ីតាលី ៖ ប្រិយមិត្តប្រហែលជា បានដឹងហើយថា មានមនុស្សមួយចំនួន បានតុបតែងរថយន្ត ផ្នែកខាងក្រៅ របស់ពួកគេ ជាមួយ នឹងវត្ថុចម្លែកៗ ដូចជាគ្រាប់ គ្រីស្តាល់ជាដើម។ យ៉ាងណាមិញ អ្វីដែលកាន់តែ ប្លែកទៀតនោះ គឺជាងកាត់សក់ ជនជាតិ អ៊ីតាលីម្នាក់ បានតុបតែងលំអ ឡានរបស់គាត់ ទាំងផ្នែកខាងក្នុង និង ខាងក្រៅ ដោយសក់ មនុស្សពិតៗតែម្តង។
អ្នកស្រី Maria Lucia Mugno អាយុ ៤៤ ឆ្នាំ ជាជាងច្នៃមូតសក់ បានសំរេចចិត្ត តុបតែងឡានរបស់គាត់ ដោយប្រើប្រាស់ សក់មនុស្ស នៅក្នុងឆ្នាំ ២០១០។ នៅពេលនោះ មិត្តភក្តិរបស់គាត់ ថែមទាំងនិយាយចំអក គាត់ថា គាត់ពិតជាមិនអាច ធ្វើវាបានឡើយ។ ដូច្នេះហើយ ដោយសារតែ អ្នកស្រី មិនចង់ចាញ់ចិត្ត មិត្តរបស់គាត់ គាត់និង អ្នកជំនួយការម្នាក់ ក៏បានតុបតែង ឡានមួយនេះ ដោយយកសក់មនុស្ស មកក្រង និង ដេរ នៅផ្នែក ខាងក្នុង និង ក្រៅឡាន រហូតចំណាយពេល អស់ ១៥០ ម៉ោងឯណោះ។ ទោះបីអ្នកស្រី បានចំនាយពេល អស់រយៈពេលយ៉ាងយូរ ក្នុងការតុបតែងលំអឡាន ដោយសក់មនុស្សនេះក៏ដោយ ក៏អ្នកស្រី មិនហត់ នឿយដែរ ព្រោះការខិត ខំប្រឹងប្រែងនេះ បានធ្វើឲ្យអ្នកស្រីជាប់ ក្នុងកំណត់ត្រាពិភពលោក ដែលមានឈ្មោះថា ជាឡាន ដែលមាន សក់ច្រើនជាងគេ បំផុតក្នុងពិភពលោក។
ក្នុងនោះដែរ សក់ដែលអ្នកស្រី បានយកមកក្រង តុបតែងលំអរឡានេះ គឺបាននាំចូលយកមក ប្រទេសឥណ្ឌាផងដែរ។ ទោះបីជា អ្នកស្រី បានតុបតែង លំអវា ដោយសក់មនុស្ស យ៉ាងច្រើនហើយក៏ដោយ ក៏អ្នកស្រីមិនឈប់ ត្រឹមនេះដែរ ដោយអ្នកស្រី បានយកសក់ចំនួន ២០ គីឡូក្រាម ទៀត មកដេរ និង ក្រងលើឡាន ដែលធ្វើឲ្យអ្នកស្រី បានជាប់ក្នុងកំណត់ត្រា ពិភពលោក ម្តងទៀត នៅឆ្នាំនេះទៀតផង។
លោកអ្នកប្រហែលជាឆ្ងល់ហើយថាតើ អ្នកស្រីបានបើកឡាន ដែលមានសក់ ច្រើនជាងគេ ក្នុងពិភពលោក នេះជារៀងរាល់ថ្ងៃដែរឫទេ? ប្រាកដណាស់ អ្នកស្រី បានបើកវា ជារៀងរាល់ថ្ងៃ និង បានមើលថែ និង សម្អាតវា ដោយយកចិត្តទុក ដាក់បំផុត ព្រោះតែការតុបតែងលំអ ដោយសក់មនុស្ស បានធ្វើឲ្យអ្នកស្រី ចំណាយអស់ទឹកប្រាក់ ជាង ១០ ម៉ឺនដុល្លារឯណោះ៕
ចង់ដឹងកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព ៖ odditycentral
ដោយ ៖ ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!